ម៉ានីល៖រដ្ឋមន្ត្រីមហាផ្ទៃរបស់ហ្វីលីពីនលោក Ismael Sueno ត្រូវបានប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បណ្ដេញចេញពីតំណែងដោយសារជាប់ពាក់ព័ន្ធរឿងពុករលួយ។ នេះបើយោងតាមទីភ្នាក់ងារដោយសារព័ត៌មាន Channel News Asia ។
បើតាមសម្តីមន្ត្រីការិយាល័យប្រធានាធិបតីបានថ្លែងថា ការបណ្ដេញរដ្ឋមន្ត្រីមហាផ្ទៃចេញពីតំណែងនេះធ្វើឡើងនៅក្នុងបរិបទដែលលោក ឌូតឺតេ កំពុងដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង គ្រឿងញៀន ឧក្រិដ្ឋកម្ម និងអំពើពុករលួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ហើយតាមរយៈយុទ្ធនាការនេះដែរ។ ដោយឡែកថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Ernesto Abella បាននិយាយថា «លោក ឌូតឺតេ បានបណ្ដេញរដ្ឋមន្ត្រីមហាផ្ទៃ លោក Ismael Sueno ចេញពី តំណែងដោយសារតែអំពើពុករលួយ ការធ្វើឱ្យបាត់បង់ការជឿជាក់ និងទំនុកចិត្តពីរដ្ឋាភិបាល»។
ដោយឡែកថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Ernesto Abella បាននិយាយថា «លោក ឌូតឺតេ បានបណ្ដេញរដ្ឋមន្ត្រីមហាផ្ទៃ លោក Ismael Sueno ចេញពី តំណែងដោយសារតែអំពើពុករលួយ ការធ្វើឱ្យបាត់បង់ការជឿជាក់ និងទំនុកចិត្តពីរដ្ឋាភិបាល»។
គួរបញ្ជាក់ថា ក្រៅពីដកតំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឌូតឺតេ ក៏ធ្លាប់បានដកមន្ត្រីជាច្រើនក្នុងនោះរួមមានទាំងមន្ត្រីជាន់ខ្ពស់ពីររូប ទទួលបន្ទុកអន្តោប្រវេសន៍ និងអតីតអ្នកនាំពាក្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ក៏ត្រូវបានបណ្ដេញចេញពីដំណែងផងដែរ ដោយសារតែអំពើពុករលួយ៕