ខេត្តកំពង់ចាម៖ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីពួកគេដើរដាក់អន្ទាក់សត្វនៅចំការ ប្រទះឃើញគ្រាប់រើសយកមកដំលេងនៅផ្ទះបណ្តាលឲ្យផ្ទុះតែម្តង។ ហេតុការណ៍នេះកើតឡើងកាលពីម្សិលមិញនៅក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ យ៉ន ម៉េង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងជនរងគ្រោះម្នាក់ទៀតរងរបួសធ្ងន់មានឈ្មោះ ឃ្លោក ឆ្វៀត ភេទប្រុស អាយុ១១ឆ្នាំមានទីលំនៅភូមិបឹងការចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
បើតាមសមត្ថកិច្ចបានសន្និដ្ឋានថា គ្រាប់នោះជាប្រភេទគ្រាប់ B40 ដែលនៅសេសសល់ពីសម័យសង្គ្រាម។ ក្រោយកើតហេតុជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកសាកសពក្រោយពីសមត្ថកិច្ចជំនាញត្រួតពិនិត្យរួចរាល់បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕