ជិត​ចូលឆ្នាំថ្មី​សង្ស័យ​អត់លុយ ស៊ីដាច់​ម៉ូតូ​មិត្តភក្តិ​យកទៅ​បាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2017 ក+ ក-

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖២​នាក់​ប្តី​-​ប្រពន្ធ​បាន​ចាញ់បោក​បុរស​ម្នាក់​ដែលជា​មិត្តភក្តិ​រាប់អាន​គ្នា​រយៈពេល​ជាង​៥​ឆ្នាំ​បាន​ស៊ីដាច់​ហុងដា​ឌ្រី​ម​មួយគ្រឿង ដោយ​ប្រើល្បិច​ធ្វើជា​ខ្ចី​ម៉ូតូ​មួយ​ភ្លែត​បែ​ជា​ទៅ​បាត់​រហូត​អស់​រយៈពេល​២​ថ្ងៃ​ទាក់ទង​មិនបាន ដោយមាន​ការសង្ស័យថា​ម៉ូតូ​នោះគេ​យកទៅលក់​បាត់ ទើប​ប្តី​ប្រពន្ធ​នាំគ្នា ទៅប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៧​។
​ម្ចាស់​ម៉ូតូ ឈ្មោះ ឌី វ៉ាន់​ដេ​ត ប្រុស អ​យុ​២៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ប្រពន្ធ​ឈ្មោះ ច​យ ស៊ី​ថេ អាយុ​២៦​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ ស្វាយ ឃុំ​គោកទ្រព្យ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ រីឯ​ម៉ូតូ​ដែល​មិត្ត​ភ័ក្ត្រ ឆរ​បោក ជិះ​យកទៅ​បាត់​នោះ ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 1BZ-9481​។​
ម្ចាស់​ម៉ូតូ​ខាងលើ​បាន​បង្ហើប​អោយដឹងថា មិត្តភក្តិ​ដែល​យក​ម៉ូតូ​ទៅ​បាត់​នោះ​ឈ្មោះ ត្រា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់នៅ​ផ្ទះជួល ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ស្រុក​បារាយ ខេត្តកំពង់ធំ​។ ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹង​ទៀតថា មិត្តភក្តិ​សង្ស័យ​ក្បត់ រំលោភ​លើ​ទំនុកចិត្ត​ខាងលើ ស្គាល់​រាប់អាន​គ្នា​៥​ឆ្នាំ​កន្លងមកហើយ ជាមួយ​គ្រួសារ​របស់ខ្លួន ហើយ​កន្លងមក ក៏​ធ្លាប់​នាំគ្នា​ទៅលេង​ដល់​ស្រុកកំណើត ឯ​ខេត្តកំពង់ធំ​ដែរ ធ្លាប់​ទាំង​បាយទឹក​ជាមួយគ្នា ទីបំផុត​ក្លាយជា​មិត្ត​ក្បត់ចិត្ត រំលោភ​លើ​ទំនុកចិត្ត បន្ទាប់ពី​ប្រើល្បិច​ខ្ចី​ម៉ូតូ​ជិះ ប្រាប់ថា​ទៅលេង​ផ្ទះជួល​របស់​ម្តាយ​ក្បែរ​នោះ កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៧​កន្លងមក​។
​បុរស​ខាងលើ​បាន​បន្តទៀតថា អ្វីដែល កាន់តែ​សង្ស័យ ពេលដែល​ទូរស័ព្ទ សួររក​ម៉ូតូ ត្រូវបាន​មិត្តទ្រុស្តមិត្ត​នោះ ឆ្លើយ​ប្រាប់ថា ជាប់រវល់ បង​ជួប​គ្រោះថ្នាក់​ចរាចរណ៍ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត តែ​ធាតុពិត​ជាការ​ភូតកុហក់ ម្តាយ បងប្រុស របស់​មិត្ត​ខាងលើ ប្រាប់​បញ្ជាក់​ហើយ អត់​មានកូន សាច់ញាតិ​របស់គាត់​ណា​ជួប​បញ្ហា​គ្រោះថ្នាក់ ឬ​ដេក​សម្រាក​ពេទ្យ​ឡើយ ពេលដែល​សួរនាំ​ច្រើន បែ​ជា​មិត្ត​ខាងលើ ផ្តាច់​ប្រព័ន្ធ​ទូរស័ព្ទ​ចោល​បាត់ ចុច​លែង​ចូល ទង្វើ​ទាំងនេះ កាន់តែ​សង្ស័យ​ច្បាស់​ប្រាកដជា​បោកប្រាស់ យក​ម៉ូតូ​ទៅ​បាត់​ហើយ លុះ​រហូតមកដល់​ព្រឹក​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៧​នេះ អស់សង្ឃឹម​នឹង​វិល​វិញ ទើប​សម្រេចចិត្ត​ពីរ​នាក់​ប្តី​ប្រពន្ធ​នាំគ្នា​ទៅប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ ឲ្យ​ជួយ​ស្រាវជ្រាវ៕

17807064_1855640904674471_166499913_n17776715_1855640924674469_306975888_o17797645_1855640914674470_2031664558_o