វាយប្រហារ​ដោយ​គ្រាប់បែក​គីមី​ក្នុងប្រទេស​ស៊ី​រី​សម្លាប់​ជន​ស៊ីវិល​៥៨​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 April, 2017 ក+ ក-

​ដា​ម៉ាស់​៖​អង្គការ​ឃ្លាំង​មើល​សិទ្ធិមនុស្ស​ប្រចាំ​ក្នុងប្រទេស​តំបន់​មជ្ឈិមបូព៌ា​បាន​ថ្លែងថា ប្រជាជន​ស៊ីវិល​ស្លូតត្រង់​៥៨​នាក់​បាន​ស្លាប់ ក្នុងនោះ​មាន​កុមារ​០៩​នាក់​ផងដែរ បន្ទាប់ពី​ការវាយប្រហារ​តាម​អាកាស​មួយ​កាលពី​ម្សិលមិញ ដោយបាន​បញ្ចេញ​ឧស្ម័ន​គីមី​ពុល ទៅលើ​ក្រុង​មួយកន្លែង​នៅ​ភាគ​ពាយ័ព្យ​នៃ ប្រទេស​ស៊ី​រី​។ នេះ​បើ​យោងតាម​សារព័ត៌មាន BBC​។​
​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា មនុស្ស​ដែល​បាន​ស្លាប់​នៅក្នុង​ក្រុង Khan Sheikhun នៃ​ខេត្ត Idlib គឺ​ដោយសារតែ​ថប់ដង្ហើម​បូករួម​ជាមួយ​ឥទ្ធិពល​របស់​ឧស្ម័ន​នោះ បន្ទាប់ពី​កង​យន្តហោះ​ចម្បាំង របស់​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ឬមួយ​ក៏​អាចជា​របស់​ប្រទេស​រុស្ស៊ី បាន​បើក​ការវាយលុក​ទៅលើ​តំបន់ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ឧទ្ទាម​នេះ​។​
​ទោះជា​យ៉ាងណា​នៅ​មិនទាន់​អាច​អះអាង​ឲ្យ​ច្បាស់​ពី​ប្រភេទ នៃ​សារធាតុ​គីមី​នោះ​នៅឡើយ​ទេ ខណៈ​រដ្ឋាភិបាល​ស៊ី​រី តាំងពីដើម​រៀងមក​តែងតែបាន​ច្រាន​ច្រោ​ល​ជា​ដដែលៗ ចំពោះ​ការ​ចោទ​ខ្លួន​ថា​បាន​ប្រើប្រាស់​សព្វាវុធ​បែបនេះ​៕

fn-2017-04-04-09-40-08-1