​បុរស​ម្នាក់ត្រូវ​ឆេះស្លាប់​ក្នុងអណ្តាភ្លើង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 April, 2017 ក+ ក-

​ខេត្តកំពង់ចាម​៖​បុរស​មាន​ជំងឺសរសៃប្រសាទ​ម្នាក់​បាន​ដុត​ផ្ទះ​ខ្លួនឯង​ផ្ទះមួយ​ខ្នង​ទំហំ​៦​គុណ​នឹង​៨​ម៉ែត្រ ដោយសារ​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​បណ្តាល​ឲ្យ​ឆេះ​ស្លាប់​ខ្លួនឯង​នៅក្នុង​ភ្នក់ភ្លើង ដែល​ហេតុការណ៍​នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៧ នៅក្នុង​ភូមិ​មហាសៀក​លើ ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​
​ស្ត្រី​ម្នាក់​ឈ្មោះ បេន ហ៊ុ​ច អាយុ​៥២​ឆ្នាំ ជា​ប្រពន្ធ​របស់​ជនរងគ្រោះ បានអោយដឹងថា មុនពេល​កើតហេតុ​គាត់​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ជនរងគ្រោះ ដោយ​ប្តី​ជា​មនុស្ស​មាន​ជម្ងឺ​ស​សៃ​ប្រសាទ​ផង​នោះ ក៏បាន​ដុត​ផ្ទះ​ខ្លួនឯង​បណ្តាលអោយមាន​អគ្គិ​ស​ភ័យ​ឆាបឆេះ​ហើយ​ផ្ទះ​ត្រូវ​រង​ការខូចខាត​ទាំងស្រុង​បែបនេះ​។ ក្រោយពេល​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​ពន្លត់ភ្លើង​រលត់​ទាំងស្រុង​ទើប​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​ឆេះ​ឡើង​រួញ​ក្រញង់​នៅក្នុង​ផេះផង់​គួរអោយ​អាសូរ​បំផុត​។ ប្រភព​ដដែល​បានអោយដឹង​ដែរ​ថា ជនរងគ្រោះ​ខាងលើ​មានឈ្មោះ ផាន់ អាន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​។​
​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

17796435_1859259301014893_4901168435425091697_n17795799_1859259361014887_7578749562058754185_n-1