សមត្ថកិច្ចច្រកអន្តរជាតិអូរយ៉ាដាវ ឃាត់អ្នកកាសែតជាង២០នាក់ រឿងថតរូបឡានដឹកឈើទៅវៀតណាម
រតនគិរី៖ព្រឹកមិញនេះ អ្នកឆ្លើយឆ្លងព័ត៌មានមេគង្គប៉ុស្តិ៍ បានឲ្យដឹងថា ក្រុមអ្នកកាសែតចំនួន២៧នាក់ នាក់មកពីអង្គភាពផ្សេងៗគ្នា ត្រូវបានប្រធានស្តីទីប៉ុស្តិ៍នគរបាល ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគីរី លោក សុខ សំអាន បានបញ្ជាឲ្យកូនចៅហៅទៅសួរនាំ ទាមទារឲ្យបង្ហាញលិខិតបញ្ជាបេសកកម្ម(ប៉េ) និងធ្វើការអប់រំមួយរយៈខ្លី ខណៈដែលអ្នកកាសែតទាំងនោះ បានព្យាយាមថតរូបរថយន្តដឹកឈើប្រណីតប្រមាណជិត៣០គ្រឿង ដែលឈប់តម្រង់ជួរគ្នាត្រៀមដឹកចេញឆ្លងដែនចេញទៅកាន់ប្រទេសវៀតណាម ។
មេគង្គប៉ុស្តិ៍ នឹងបន្តផ្សាយជូនបន្ថែមទៀត ពីព័ត៌មានខាងលើនេះ នៅពេលបន្ទាប់៕