បំផ្ទុះ​គ្រាប់បែក​ក្នុង​វិហារ​គ្រឹ​ស្ដ​មួយកន្លែង​នៅ​អេ​ហ្ស៊ី​ប​ស្លាប់​មនុស្ស​២១​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 April, 2017 ក+ ក-

អេ​ហ្ស៊ី​ប​៖​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​តំបន់​បាន​ឲ្យ​ដឹងថា មាន​ករណី​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ប្រឆាំងនឹង​វិហារ​អ្នក​កាន់​សាស​គ្រឹ​ស្ដ​មួយកន្លែង​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​អេ​ហ្ស៊ី​ប​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២១​នាក់​ស្លាប់ និង​ជាង​៤២​នាក់​បាន​រងរបួស​។
​សារព័ត៌មាន​ដដែល​បញ្ជាក់ថា ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​នេះ​កើតឡើង​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ នៅឯ​វិហារ​គ្រឹ​ស្ត St George Coptic ស្ថិតនៅក្នុង​ទីក្រុង Tanta នៃ​ភាគ​ខាងជើង​រដ្ឋធានី​គែរ​។ ក៏ប៉ុន្តែ​យ៉ាងណា ក្រុម​អាជ្ញាធរ​អេ​ហ្ស៊ី​ប​មិនបាន​បញ្ជាក់​ឱ្យ​ច្បាស់​ពី​មូលហេតុ ឬ​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ​៕

nintchdbpict000315338930