ឈាន ពិសិដ្ឋ បាញ់​មន្ត្រីនគរបាល​ម្នាក់ ហើយរត់គេចខ្លួនបាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 April, 2017 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖នាយរង​ប៉ុស្តិ៍​អន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ឈ្មោះ ឈាន ពិសិដ្ឋ ដែល​ធ្លាប់មាន​បញ្ហា​បង្ក​ការភ្ញាក់ផ្អើល​រឿង​រថយន្ត​ឡិច​ស៊ី​ស​បុក​កាលពី​លើក​មុន ឥលូវ​នេះ​មាន​បញ្ហា​បានកើត​ឡើង​ទៀត ដោយ​មន្ត្រី​រូបនេះ​បាន​បាញ់​មន្ត្រីនគរបាល​ម្នាក់ តែ​សំណាងល្អ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​។​ នេះ​យោងតាម​ប្រភពព័ត៌មាន​បាន​ពី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។
​ហេតុការណ៍​បាញ់ប្រហារ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​បរិវេណ​ប៉ុស្តិ៍​អន្តោប្រវេសន៍ ខេត្តបន្ទាយមានជ័យ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនបង្ក​ឈ្មោះ ឈាន ពិសិដ្ឋ បាន​ប្រើប្រាស់​អាវុធខ្លី​ម៉ាក​ហ្វេ​អាកុល បាញ់ប្រហារ​មកលើ​លោក សេម មករា ជា​នាយ​រដ្ឋបាល បណ្តាល​ឲ្យ​ចំ​ស្មា​ខាងឆ្វេង បណ្តាល​ឲ្យ​ដាច់​រលាត់ស្បែក​។ ក្រោយ​កើតហេតុ កម្លាំង​នគរបាល​អន្តោរ​ប្រវេសន៍​បាន​ចាប់ដក​កាំភ្លើង​ពី​ជនបង្ក ហើយ​សមត្ថកិច្ច​ក៏បាន​ចាប់​ឃាត់ខ្លួន​ជនបង្ក​ដល់​ផងដែរ តែ​ជនដៃដល់​រត់គេច​ឡើង​លើ​រថយន្ត​បើក​គេចខ្លួនបាត់​។ ពេលនេះ​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ចាប់​ជនបង្ក​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

n-police-piset1n-police-p1-1-500x28122-18