រួមភេទ​ជាមួយគ្នា​ជា​ច្រើនដង​ក្នុងផ្ទះ​សំណាក់ ចុងក្រោយ​ត្រូវ​ជាប់ខ្នោះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 April, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​យុវជន​ម្នាក់​ត្រូវបាន​ក​ម្លាំ​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​រួមភេទ​ជាមួយ​ក្មេងស្រី​អនីតិជន​បានសម្រេច​ជាច្រើន​ដង ដែល​ការឃាត់ខ្លួន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​០៤​ល្ងាច​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ផ្ទះសំណាក់ «​ដាលីន​» ស្ថិតក្នុង​ភូមិ​ជ្រោយ​បាសាក់ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​មានឈ្មោះ លឹម សំណាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៣៩ ភូមិ​ដើម​ម៉ាក់​ក្លឿ សង្កាត់ ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនដំបូង​ជនសង្ស័យ​បាន​ទាក់ទង​ស្រឡាញ់គ្នា​ជាមួយ​ជនរងគ្រោះ រួច​ក៏​នាំគ្នា​មក​ដេក​នៅផ្ទះ​សំណាក់​ខាងលើ ពេលនោះ​ជនសង្ស័យ និង​ជនរងគ្រោះ បាន​រួមភេទ​ជាមួយគ្នា​បាន​ម្តង បន្ទាប់មក​ជនសង្ស័យ និង​ជនរងគ្រោះ ក៏បាន​នាំគ្នា​ទៅ​រួមភេទ​នៅផ្ទះ​សំណាក់​ខាងលើ​ចំនួន​៦​ដង​ទៀត​។​
​លុះដល់​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៧ ម៉ោង​១៦​និង​០០​នាទី ជនសង្ស័យ​បាន​ចេញពី​ផ្ទះសំណាក់ ពេលនោះ​ជនរងគ្រោះ​ក៏បាន​ទាក់ទង ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​ទទួល និង​ប្រាប់​រឿងហេតុ​ទាំងអស់​រួច​នាំគ្នា​ដើ​រកឃើញ​ជនសង្ស័យ នៅ​ភូមិ​ដើម​ម៉ាក់​ក្លឿ សង្កាត់​ច្បារអំពៅ​ទី​១ ក៏​ឃាត់ខ្លួន ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែកប្រា ធ្វើការ​សាកសួរ​៕

Untitled-1