ខេត្តកំពង់ចាម៖ករណីក្រុមប្លន់អ្នកលក់មាសអស់ជិត២ម៉ឺនដុល្លារ នៅផ្សារធំថ្មី ក្នុងក្រុងកំពង់ចាម និងប្លន់ជាច្រើនលើកទៀត នៅតាមបណ្ដាខេត្តនោះ ឥឡូវនេះសមត្ថកិច្ច បានតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យម្នាក់ទៀត។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចចាប់បានសរុបចំនួន៦នាក់ ទី១-ឈ្មោះ ពៅ សំអឿន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិវែង សង្កាត់ពន់សាំង ខ័ណ្ឌព្រែកប្រា រាជធានីភ្នំពេញ, ទី២-ឈ្មោះ សុខ ស៊ីនួន ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិនាងគង្ហីង សង្កាត់សំបូរមាស ក្រុងកំពង់ចាម, ទី៣-ឈ្មោះ ស្រី សំអឿន ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិ២៣ សង្កាត់បឹងកក់២ រាជធានីភ្នំពេញ, ទាំង៣នាក់នេះ ចាប់ខ្លួនបាននៅខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។ ចំណែកស្រីឈ្មោះ សុខ វណ្ណី ហៅភិន ភេទស្រី អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះជួលមុខវត្តឈូកវ៉ា សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវចាប់ខ្លួនបាននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ និងបក្សពួក២នាក់ទៀត ឈ្មោះ សួង អេង ហៅញ ភេទប្រុស អាយុ៤៤ឆ្នាំ នៅឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល និងឈ្មោះ ញែម យី ភេទប្រុស អាយុ៤៧ឆ្នាំ នៅឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ចាប់ខ្លួននៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧៕