CNRP ដកថយរឿងស្ដ្រីម្នាក់យកទ្រនាប់ជើងគប់រូបថ្នាក់ដឹកនាំ
រាជធានីភ្នំពេញ៖លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្ស សង្គ្រោះជាតិ បានថ្លែងអះអាងថា ស្ដ្រីម្នាក់ ឈ្មោះ សំ សុខា ដែលបានយកទ្រនាប់ជើង គប់រូបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចចក្រី ហេង សំរិន ប្រធានរដ្ឋសភា មិនមែនជាសកម្មជនគណបក្សសង្គ្រោះជាតិនេះទេ។
អ្នកនាំពាក្យរូបនោះអះអាងថា គណបក្សសង្គ្រោះជាតិ តែងតែប្រកាសជំហរ ចូលរួមក្នុងការ បោះឆ្នោតដោយសន្ដិវិធី។ លោកបន្តថា លោកមិនបានដឹងរឿងនេះទេ ហើយក៏មិនដែលឃើញឈ្មោះស្ត្រីម្នាក់ ហ្នឹងនៅក្នុងបញ្ជី របស់គណបក្សសង្គ្រោះជាតិទេ៕