ផ្ទុះ​ប្រព័ន្ធ​ហ្គាស​ក្នុង​រោងចក្រ​មួយ​នៅ​ប៉ោយប៉ែត​របួស​កម្មករ​៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 April, 2017 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​នៅ​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៧​នេះ មាន​ករណី​អគ្គិភ័យ​បាន​កើតឡើង​នៅក្នុង​រោងចក្រ​ផលិត Hard Disk ស្ថិត​ក្នុងភូមិ​ផ្សារកណ្តាល​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត បណ្តាល​ឲ្យ​កម្មករ​៣​នាក់​របួស​។​
​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​បណ្ដា​ឲ្យ​មាន​អគ្គិភ័យ​នេះ ដោយសារតែ​ធ្លាយ​ប្រព័ន្ធ​បណ្តាញ​បំពង់​ហ្គាស ដែល​នៅ​កៀក និង​ឡ​ស្ល​រអា​លុយ​មី​ញូ​ម​។ ក្នុង​ហេតុការណ៍​នេះ ដែល​បណ្ដាល​ឲ្យ​កម្មករ​៣​នាក់​រងរបួស ក្នុង​ស្រី​ម្នាក់ និង​ខូចខាត​ឡ​ស្លរ​អាលុយមីញ៉ូម​ចំនួន​២​ផងដែរ​។​
​តែ​ជា​យ៉ាងណាក៏ដោយ គ្រោះ​អគ្គិភ័យ​នេះ បាន​រលត់ទៅវិញ​ដោយសារ​តែមាន​ការជួយ​អន្ដរាគមន៍​ទាន់ពេល ពី​កម្លាំង​អធិការ​ក្រុង​ប៉ោយប៉ែត កម្លាំង​អាវុធហត្ថ​ក្រុង​។​
​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕

1-351-331-36