​រកឃើញ​គុយទាវ បាញ់​កាញ់​មាន​សារ​ជាតិគីមី ​បូរ៉ា​ក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 April, 2017 ក+ ក-

​ខេត្តកំពង់ឆ្នាំង​៖​មន្ត្រី​កាំកុងត្រូល​ខេត្តកំពង់ឆ្នាំង​បាន​ដកហូត​ស​សៃ​គុយទាវ និង​សរសៃ​បាញ់​កាញ់​សរុប​ជាង​១១​គីឡូក្រាម​ដែល​អាជីវករ​កំពុង​ដាក់លក់​នៅក្នុង​ផ្សារ​ពង្រ ខេត្តកំពង់ឆ្នាំង យកមក​កំទេចចោល ក្រោយពី​ពិនិត្យឃើញថា​មាន​សារ​ធាតុគីមី​ហាមឃាត់​(​បូរ៉ា​ក់​)​។ ការរកឃើញ​នេះ​គ្រា​ដែល​ចុះ​ត្រួតពិនិត្យ​ទំនិញ​កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​។​
​លោក យី​វ ណារិន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា ដើម្បី​ធានា​សុវត្ថិភាព​ចំនីអាហារ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​នេះ សាខា​កាំកុងត្រូល​បាន​សហការគ្នាជាមួយ​ម​ន្ត្រី​ពាណិជ្ជកម្ម​ខេត្ត ដើម្បី​ចុះ​ត្រួតពិនិត្យ​ទំនិញ​ជាច្រើន​ប្រភេទ​មានដូចជា បន្លែ ផ្លែឈើ ត្រី សាច់ គ្រប់​ប្រភេទ​នៅក្នុង​ផ្សារ​ពង្រ និង​បានធ្វើ​ការពន្យល់​ណែនាំ​ដល់​អាជីវករ​អោយមាន​ការយល់ដឹង​និង​មានការ​ប្រុងប្រយ័ត្ន ហើយ​ជៀសវាង​ការដាក់​លក់ទំនិញ​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​មានដូចជា កំប៉ុង​កំពិត ប៉ោង ឬ​ច្រែស​ស៊ី និង​ទំនិញ​គ្រប់​ប្រភេទ​ដែលមាន​សារធាតុ​គីមី​ហា​ឃាត់​។​
​ជា​លទ្ធផល​នៃ​ការត្រួតពិនិត្យ សមត្ថកិច្ច​បាន​រកឃើញ​សារធាតុ​គីមី​ហាមឃាត់​ដែលមាន​នៅក្នុង​ស​សៃ​គុយទាវ និង​ស​សៃ​បាញ់​កាញ់​ចំនួន​១១​គីឡូក្រាម ដែល​ផលិត​និង​ដាក់លក់​ដោយ​ដោយ​អាជីវករ​៣​នាក់​។ ក្រោយ​ពិនិត្យឃើញ​សមត្ថកិច្ច​កាំកុងត្រូល​បាន​ដកហូត​យកមក​កំទេចចោល​និង​អោយ​អាជីវករ​ពាក់ព័ន្ធ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការផលិត​និង​លក់ស​សៃ​គុយទាវ និង​ស​សៃ​បាញ់​កាញ់​ដែលមាន​សារធាតុ​គីមី​ហាមឃាត់​ទាំងនេះ​ទៀត​។​
​គួរ​បញ្ជាក់ថា សារធាតុ​បូរ៉ា​ក់​នេះ​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ធ្វើអោយមាន​អកា​រៈ​ក្អួតចង្អោរ ឈឺក្បាល ថប់ដង្ហើម និង​ប៉ះពាល់​ដល់​ប្រដាប់​រំលាយ​អាហារ​ជាដើម​៕

4-10-Copy5-9