ដោយ៖បក្សីចាំក្រុង
សៀមរាប៖គិតមកដល់ត្រឹមថ្ងៃទី១៦ខែមេសាឆ្នាំ២០១៧នេះ សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសបន្ទាប់ពីបានសម្រាកពីការងារ និងធ្វើដំណើរដំសាន្តនៅតាមរមណីយដ្ឋាននានា ដោយឡែកនៅឯខេត្តសៀមរាប នៅតាមតំបន់ទេសចរណ៍នានានៅតែមានភ្ញៀវជាតិនិងអន្តរជាតិធ្វើដំណើរកំសាន្ត។
ជាក់ស្តែងនៅឯរមណីយដ្ឋានភ្នំគូលែនក៏មិនខុសពីតំបន់ទេសចរណ៍ដទៃនោះទេ យោងតាមប្រជាពលរដ្ឋបានអោយដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនាឆ្នាំនេះ ដើម្បីបំរើអារម្មណ៍ ដល់ភ្ញៀវទេសចរ ដែលបានមកកំសាន្តនៅរមណីយដ្ឋានភ្នំគូលែន ខេត្តសៀមរាប សម្រាប់សេវាទំនិញផ្សេងៗ ម្ហូបអាហារ និងគ្រឿងភេសជ្ជៈ គឺបានឡើងថ្លៃ១៥%-២០% ចំពោះបញ្ហាសេវាអនាម័យមិនសូវមានផ្តល់តំរូវការគ្រប់គ្រាន់សម្រាប់ភ្ញៀវទេសចរនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា ចរាចរណ៍គឺមានភាពងាយស្រួលធ្វើដំណើរទៅមកសម្រាប់ភ្ញៀវទេសចរ។
ទោះយ៉ាងរមណីយដ្ឋានភ្នំគូលែន ដែលជាកន្លែងប្រវត្តសាស្ត្រនៅតែទាក់ទាញភ្ញៀវទេសចរចូលរួមដំនណើរកំសាន្តជារៀងរាល់ថ្ងៃ៕