កូរ៉េខាងជើង ៖ ​​សង្គ្រាម​នុយក្លេអ៊ែរ​ជាមួយ​អាមេរិកអាច​នឹង​ផ្ទុះគ្រប់ពេល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2017 ក+ ក-

​សេ​អ៊ូ​ល​៖​តំណាង​ពិសេស​របស់​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Kim In Ryong បាន​ព្រមាន​ថា សង្គ្រាម​នុយក្លេអ៊ែរ អាច​នឹង​ផ្ទុះឡើង​គ្រប់ពេលវេលា​ជាមួយ​សហរដ្ឋអាមេរិក នៅក្នុង​ករណី​មានការ​វាយប្រហារ​ណាមួយ​មកលើ​កូរ៉េខាងជើង​។ នេះ​បើ​យោងតាម​សារព័ត៌មាន CNN នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ ខែមេសា ឆ្នាំ​២០១៧​នេះ​។​
​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ UN លោក Kim In Ryong បាន​ចោទប្រកាន់ថា ភាព​តានតឹង​កើតឡើង​ដោយសារតែ​សហរដ្ឋអាមេរិក ដាក់ពង្រាយ​អាវុធ​យុទ្ធសាស្ត្រ នៅក្នុង​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ជាមួយ​កូរ៉េខាងត្បូង និង​បញ្ជូន​កង​នាវាចម្បាំង​មក​ក្បែរ​តំបន់​ឧបទ្វីប​កូរ៉េ ដែល​នេះ​គឺជា​សកម្មភាព​មួយ​ត្រៀម​ឈ្លានពាន​កូរ៉េខាងជើង ព្រមទាំង​ធ្វើឱ្យ​តំបន់​ឧបទ្វីប​កូរ៉េ ស្ថិតនៅ​មាត់ជ្រោះ​នៃ​សង្គ្រាម​។​
​លោក​សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក​បាន​បង្ក​ឱ្យ​ស្ថានភាព​បច្ចុប្បន្ន​ប្រែជា​គ្រោះថ្នាក់ ហើយ​សង្គ្រាម​នុយក្លេអ៊ែរ អាច​នឹង​ផ្ទុះឡើង​គ្រប់ពេលវេលា នៅក្នុង​តំបន់​ឧ​ប​ទ្វី​កូរ៉េ ដែល​នេះ​នឹង​គំរាមកំហែង​ដល់​សន្តិសុខ និង​សន្តិភាព​ពិភពលោក​ទាំងមូល កូរ៉េខាងជើង​បាន​ត្រៀម​ខ្លួន​រួចស្រេច​ក្នុងការ​ធ្វើសង្គ្រាម​តាម​ដែល​សហរដ្ឋអាមេរិក​ច​ង់​បាន​។ លោក Kim បញ្ជាក់ថា កូរ៉េខាងជើង បាន​ផ្ញើលិខិត​ជា​ច្រើនដង​ទៅកាន់​អង្គការសហប្រជាជាតិ ដើម្បី​ថ្កោលទោស​ចំពោះ​សកម្មភាព​រំលោភបំពាន របស់​សហរដ្ឋអាមេរិក ប៉ុន្តែ​ពួកគេ​មិនបានរ​វី​ល​រវល់​នោះទេ​។​
​គួរ​បញ្ជាក់ថា ការលើកឡើង​របស់ លោក Kim In Ryong បែបនេះ​ធ្វើឡើង​បន្ទាប់ពី​អនុ​ប្រធានាធិបតី​អាមេរិក លោក Mike Pence បាន​ប្រាប់​កូរ៉េខាងជើង​ត្រង់ៗ​ថា កុំ​ចង់​ព្យាយាម សាកល្បង​ជាមួយ​ការអត់ធ្មត់​របស់​សហ​រដ្ឋ​អាមេរិក ហើយ​ថា ការបាញ់​សាកល្បង​មី​ស៊ី​ល​បរាជ័យ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ពី​សំណាក់​ទីក្រុង​ព្យុងយ៉ាង​គឺជា​ចេតនា​បង្ករឿង​សុទ្ធសាធ​៕

fn-2017-04-18-09-47-11-1fn-2017-04-18-09-47-11-0