បើករថយន្ត​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ក្រឡាប់​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 April, 2017 ក+ ក-

​ខេត្ត​ព្រះសីហនុ​៖​បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់​ដោយសារ​បើករថយន្ត​មួយគ្រឿង​ជ្រុល​ចង្កូត​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប់ ដែល​ករណីនេះ​កើតឡើង​កាលពី​យប់​រំលងអធ្រាត្រ​ឈាន​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧ ម៉ោង​១២ និង​៣០​នាទី លើ​វិថី​ឯករាជ្យ មុខ​ផ្សារ​ទំនើប​អូរ​រ៉េ​ន ភូមិ​២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​
​ប្រភពពី​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​បង្កឡើង​ដោយ​រថយន្ត​១​គ្រឿង​ម៉ាក TOYOTA ពណ៌​ខ្មៅ ពាក់​ស្ល​លេកខ​ភ្នំពេញ​2BB-5858 បើកបរ​ដោយ​ជនជាតិ​ចិន ជិះ​គ្នា​២​នាក់ មាន​ទិសដៅ​ពី​តោ​ពីរ​មក​ផ្សារលើ លុះដល់​ចំណុច​ខាងលើ បាន​ជ្រុល​ចង្កូត​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប់​តែម្ដង​។​
​នគរបាល​ខេត្ត​ព្រះសីហនុ​បានបញ្ជាក់​ថា គ្រោះថ្នាក់​នេះ បណ្ដាល​ឲ្យ​ស្លាប់​ជនជាតិ​ចិន​១​នាក់ និង​រងរបួស​ធ្ងន់​១​នាក់ បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ចាក់អង្រែ ក្រុងព្រះសីហនុ​។ ចំណែកឯ​មធ្យោបាយ រថយន្ត​១​គ្រឿង សមត្ថកិច្ច​នគរបាល បាន​ស្ទូច​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​៕

fn-2017-04-19-07-31-21-1fn-2017-04-19-07-31-21-0