ម្ចាស់​ទីតាំង​ចំណតរថយន្ត​ដឹក​អ្នកដំណើរ​ខេត្តបាត់ដំបង​រង​ការរិះគន់​រឿង​ចោល​សំរាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ប្រជាពលរដ្ឋ​បាន រិះគន់​ខ្លាំងៗ​ទៅលើ​ម្ចាស់​ទីតាំង​ចំណតរថយន្ត​ទេសចរណ៍ (​ដឹក​អ្នកដំណើរ​)​ខេត្តបាត់ដំបង​ថា​បណ្តែតបណ្តោយ​អោយមាន​ការចាក់ចោល​សំរាម​យ៉ាង​អនាធិបតេយ្យ​ពាសវាល​ពាសកាល​បង្ករ ក្លិនស្អុយ​អោយ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​បរិស្ថាន​និង​សុខភាព របស់​ប្រជាពលរដ្ឋ​។​
​ពលរដ្ឋ​បាន​លើកឡើងថា សំរាម​ដែល​ត្រូវបាន​គេ​ចាក់ចោល​យ៉ាង​អនាធិបតេយ្យ​ពាសវាល​ពាសកាល​បង្កអោយមាន​ក្លិនស្អុយ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​បរិស្ថាន​និង​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ចំណតរថយន្ត​ទេសចរណ៍​(​ដឹក​អ្នកដំណើរ​)​ខេត្តបាត់ដំបង​គឺ​ស្ថិតនៅក្នុង​បរិវេណ​ផ្សារ​ទំនើប​ភូ​ពុ​យ នៅក្នុង​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។​
ហើយ​ការ​បោះចោល​សំរាម យ៉ាង​អនាធិបតេយ្យ​ពាសវាល​ពាសកាល​គ្មាន​សណ្តាប់ធ្នាប់​នៅក្នុង​ចំណតរថយន្ត​ទេសចរណ៍​(​ដឹក​អ្នកដំណើរ​)​ខាងលើនេះ បានកើត​ឡើង​រាប់​ខែ រាប់​ឆ្នាំ មកហើយ ដោយសារតែ ម្ចាស់​ទីតាំង​ខាងលើ​មិន​អើពើ​ក្នុង​ការរៀបចំ​ដាក់​ធុង និង​ទី កន្លែង​ដាក់​សំរាម​អោយបាន​ត្រឹមត្រូវ​ដែល​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​បរិស្ថាន​ពិសេស​ក្លិនស្អុយ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ដែល​ធ្វើដំណើរ​មក​ទិញ​សំបុត្រ​ឡើង​ជិះ​រថយន្ត​នៅ​ទីនោះ​ទៀតផង​។​
ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​ខាងលើ លោក​ឧកញ៉ា ភួ ពុ​យ ដែលជា​ម្ចាស់​ផ្សារ​ភួ​ពុ​យ​និង​ជា​ម្ចាស់​ភាគហ៊ុន ចំណតរថយន្ត​ទេសចរណ៍​(​ដឹក​អ្នកដំណើរ​)​ខេត្តបាត់ដំបង​លោក​បាន​ប្រាប់​សារព័ត៌មាន​យើង នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧​នេះ​ថា រឿង​ចំណត រថយន្ត​លោក ឡាញ់ នី គាត់​ជា អ្នកគ្រប់គ្រង ទូរស័ព្ទ​ទៅ​គាត់ ទៅ​ទើប​ដឹង​។​
ចំណែក​លោក ឡាញ់ នី ដែលជា​ម្ចាស់​ភាគហ៊ុន ចំណត រថយន្ត​ទេសចរណ៍​(​ដឹក​អ្នកដំណើរ​)​ខេត្តបាត់ដំបង​នេះដែរ​ខាង​សារព័ត៌មាន យើង​មិនអាច​សុំ​ការបកស្រាយ​បំភ្លឺ​អ្វី​បានទេ​នៅពេលនេះ​ដោយសារ​ពេល​លោក​លើក​ទូរស័ព្ទ​ដឹងថា​ជា​អ្នកព័ត៌មាន​លោក​ធ្វើជា​ស្តាប់​មិនបាន និង​ឈប់​លើក​ទូរស័ព្ទ​៕

18049561_1864622300442998_1737522599_o18049738_1864622170443011_494888486_o 18052124_1864622000443028_1516691739_o 18052268_1864622193776342_563620982_o 18052272_1864621993776362_215483071_o 18052292_1864622157109679_1277444337_o18015673_1864622150443013_1795905666_o