រលក​ត​ម្តៅ​​៤៥​អង្សា​សេ​ផ្តាច់ជីវិត​ប្រជាជន​ឥណ្ឌា​ជិត​៤០​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 April, 2017 ក+ ក-

​ញូ​ដេលី​៖​ប្រជាជន​ឥណ្ឌា​យ៉ាងតិច​ចំនួន​៣៧​នាក់​បាន​បាត់​បង់ជីវិត​នៅក្នុង​រដ្ឋ Telangana ភាគខាងត្បូង​ប្រទេស​នេះ ដោយសារ​កម្តៅ​ដ៏​សែន​ក្តៅ​ហួតហែង​រហូតដល់​៤៥​អង្សា​សេ​បាននិងកំពុង​តែ​វាយលុក​នៅ​តំបន់​ខ្លះ​នៃ​ប្រទេស គិត​ចាប់​តាំងពីដើម​ខែមេសា​នេះ​មក​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ​។​
​នាយកដ្ឋាន​ឧតុនិយម​ឥណ្ឌា​បានចេញ​សេចក្តីថ្លែងការណ៍​ឲ្យ​ដឹងថា នៅតាម​តំបន់​ជាច្រើន​ក្នុង​ទីក្រុង រដ្ឋ និង​តំបន់​មួយចំនួន​រួមមាន Punjab, Haryana, Chandigarh, Delhi, Jharkhand, Madhya Pradesh, Madhya Maharashtra និង Uttar Pradesh, Maharashtra, Chandrapur, New Delhi បាន​កើនឡើង​កម្តៅ​នៅក្នុង​កម្រិត​ធ្ងន់ធ្ងរ​ជាខ្លាំង ដែលមាន​សីតុណ្ហភាព​ចន្លោះ​ពី ៤៥​ដល់​៤៦.២​អង្សា​សេ​។​
​ជាមួយគ្នានេះ​រដ្ឋាភិបាល​ឥណ្ឌា​បានសម្រេច​ចិត្ត​បន្លាយ​រយៈពេល​សម្រាប់​វិស្សមកាល​នា​រដូវក្តៅ​របស់​សិស្សសាលា និង​បានចេញ​សេចក្តីណែនាំ​ក្រើនរំលឹក​កុំ​ឲ្យ​ប្រជាពលរដ្ឋ ដើរហើរ​ទៅណា​ឆ្ងាយ​ពី​ផ្ទះសម្បែង​រៀងៗ​ខ្លួន ជាពិសេស​នៅ​ចន្លោះ​ម៉ោង​១១​ជិត​ថ្ងៃត្រង់ និង​ម៉ោង​៤​រសៀល ដើម្បី​ជៀសវាង​ទទួលរង​គ្រោះ​ដោយសារតែ​កម្តៅ​ដ៏​ខ្លាំងក្លា​នេះ​។​
​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៦​ប្រជាជន​ឥណ្ឌា​ចំនួន​ជិត​៥០០​នាក់​បាន​បាត់​បង់ជីវិត​ដោយសារតែ​ការកើនឡើង​កម្តៅ​ដល់​ទៅ​៥១​អង្សា​សេ និង​ក្នុង​ឆ្នាំ​២០១៥ មនុស្ស​មិនតិចជាង​២,៥០០​នាក់​បាន​ស្លាប់​ដោយសារ​រលកកម្តៅដូច​គ្នា​នេះ​ផងដែរ​៕

fn-2017-04-20-15-49-11-1