ឃាត់ខ្លួន​វៀតណាម​២៧​នាក់នៅសង្កាត់​ផ្សារ​ដើម​គរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 April, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២៧​នាក់​ឆ្លងដែន​ចូលមក​រស់នៅ​ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ​។​
​ការឃាត់​ជនជាតិ​វៀតណាម​ទាំង​២៧​នាក់​នេះ​ធ្វើឡើង​ហាង​លក់​កាហ្វេ និង​ផ្ទះជួល នៅ​ផ្លូវ​២២៣ ស្ថិត​ក្នុងភូមិ​១០ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក កាលពី​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ឡៃ​ស៊ា បានអោយដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​២៧​នាក់ ស្រី​៨​នាក់ ដោយសារ​ឆ្លងដែន​ចូលមក​រស់នៅ​ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ​។ លោក​បញ្ជាក់ថា ក្រោយ​ឃាត់ខ្លួន ជនជាតិ​ៀ​ត​ណា​ម​ទាំង​២៧​នាក់​ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ត្រួតពិនិត្យ​ឯក​សាជាថ្មី​៕

18057979_1799021823747976_7737132827819271254_n18011147_1799021920414633_8270123473822217319_n