កូរ៉េ​ខាង​ខាងជើង​អះអាងថា នឹង​បន្ត​អភិវឌ្ឍន៍​អាវុធ​ក្លេ​អ៊ែរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2017 ក+ ក-

​ព្យុងយ៉ាង​៖​រដ្ឋាភិបាល​កូរ៉េខាងជើង​បាន​អះអាងថា នឹង​នៅតែ​បន្ត​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ​ទៅមុខទៀត ដើម្បី​ការពារ​ខ្លួន​ប្រឆាំងនឹង​ការគំរាមកំហែង​ផ្នែក​យោធា ពី​សំណាក់​សហរដ្ឋអាមេរិក​។ នេះ​បើតាម​ការ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ​។​
​សារព័ត៌មាន​ផ្លូវការ​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ឈ្មោះ Rodong Sinmum បានលើកឡើង​នៅក្នុង​សេចក្តី​អត្ថាធិប្បាយ​របស់ខ្លួន​ថា ការបោះ​ជំហាន​របស់​អា​មេ​រិ​ក ក្នុងការ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង និង​នាវាចម្បាំង​ប៉ុន្មាន​គ្រឿង​មកកាន់​ឧបទ្វីប​កូរ៉េ ជា​ទង្វើ​គ្រោះថ្នាក់​ជាទីបំផុត​។
Rodong Sinmunm បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ការគំរាមកំហែង​ដោយ​បើកចំហ​ប្រឆាំងនឹង​កូរ៉េខាងជើង គឺជា​សកម្មភាព​ដ៏​គ្រោះថ្នាក់​មួយ ដែល​កំពុង​រុញច្រាន​ឧបទ្វីប​កូរ៉េ​ឲ្យ​ធ្លាក់​ទៅក្នុង​ភាពមិនច្បាស់លាស់​។ ប៉ុន្តែ​ជំហរ​យ៉ាងរឹងមាំ​ឥត​ងា​រេ​នោះ​គឺ​ឆន្ទៈ​ដ៏​មុះ​មុត របស់​កងទ័ព​ព្រមទាំង​ប្រជាពលរដ្ឋ​កូរ៉េខាងជើង រួមជាមួយ​ការតាំង​ចិត្ត ដើម្បី​កម្ចាត់​ពួក​ឈ្លានពាន​ឲ្យ​អស់​មិន​ឲ្យ​មាន​សល់​សូម្បីតែ​ម្នាក់ ក៏ដូចជា​តទល់​ជាមួយ​សហរដ្ឋអាមេរិក តាម​រយៈពេល​បង្កើន​ស​ម​ត្ថ​ភាព​នុយក្លេអ៊ែរ​សម្រាប់​ការពារ​ខ្លួន​»៕

fn-2017-04-24-17-42-40-2