ក្រសួងមហាផ្ទៃចេញលិខិតផ្លូវការជូន Gonzalez Davidson Alejandro
ភ្នំពេញ:អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែកុម្ភះ បានចេញ លិខិតជាផ្លូវការមួយជូនលោក Gonzalez Davidson Alejandro អំពីសុពលភាពនៃ ទិដ្ឋាការពន្យារការ ស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន ផុតកំណត់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយសមត្ថកិច្ចកម្ពុជា មិនអាចពន្យារការស្នាក់នៅបន្ត ទៀតឡើយ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍សូមជូនដំណឹង និងស្នើលោក Gonzalez Davidson Alejandro ជ្រាប និងអនុវត្តតាមការជូនដំណឹងនេះ៕