ស្ពាន​អ្នក​លឿង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​១​មេសា ឆ្នាំនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 February, 2015 ក+ ក-

ភ្នំពេញ​៖ ស្ពាន​អ្នក​លឿង ឬ​ស្ពាន​សាប៊ូ​សា​ជា​ឈ្មោះ​ជប៉ុន នឹងត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។​នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់លោក កឹម គុណ​វ​ឌ្ឍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​ទក​។​
​គួរ​បញ្ជាក់ថា ស្ពាន​អ្នក​លឿង​ដែល​ត​ភ្ជាប់​ពី​ខេត្តកណ្តាល​ទៅ​ខេត្តព្រៃវែង​មាន​ប្រវែង​សរុប ២២២០​ម៉ែត្រ និង​មាន​ទទឹង​ប្រវែង ១៣​ម៉ែត្រ ជាមួយនឹង​កម្ពស់​ស្ពាន​ផុតពី​ផ្ទៃ​ទឹក​នៅ​រដូវវស្សា ៣៧​ម៉ែត្រ​កន្លះ​ទៀត នោះ នឹង​ក្លាយជា​ស្ពាន​ដ៏​វែង​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា និង​ក៏​ជា​ស្ពាន​យោង​ប្រើ​ខ្សែកាប​ទី​១​លើកដំបូង​នៅ កម្ពុជា​ផងដែរ​។​
​ស្ពាន​អ្នក​លឿង​នេះ បាន​សាងសង់ អស់​រយៈពេល​ជាង​៤​ឆ្នាំ ចាប់​បើកសម្ពោធ​សាងសង់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១១ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជា​សរុប​១៣០​លាន​ដុល្លារ​អាមេរិក ដែល ជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន រួមទាំង​ប្រាក់​បដិភាគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​៕fpm

mn91