វ៉ាស៊ីនតោន៖បើតាមសារព័ត៌មាន CNN ផ្សាយថា យ៉ាងហោចណាស់មនុស្ស០៦នាក់បានស្លាប់ និង៥៥នាក់ទៀតបានរងរបួស ដោយសារខ្យល់ព្យុះបង្កជាជំនន់ទឹកភ្លៀងដ៏ខ្លាំង នៅតាមបណ្ដារដ្ឋមួយចំនួនដូចជា រដ្ឋ Missouri, Arkansas និងរដ្ឋ Texas។
អាជ្ញាធរអាមេរិកបាននិយាយស្ត្រីចំណាស់អាយុ៧២ឆ្នាំម្នាក់ បានស្លាប់នៅភាគអាគ្នេយ៍នៃរដ្ឋ Missouri សហរដ្ឋអាមេរិក បន្ទាប់ពីត្រូវទឹកកួចនាំយក ទៅជាមួយរថយន្ដ រីឯស្ត្រីម្នាក់ទៀតបានបាត់បង់ជីវិត កាលពីថ្ងៃសៅរ៍ ដោយសារដើមឈើបាក់រលំសង្កត់ នៅឯរដ្ឋ Arkansas ខណៈមនុស្ស០៤នាក់ ផ្សេងទៀតក៏ត្រូវបានគេរាយការណ៍ថា ស្លាប់ផងដែរនៅក្នុងរដ្ឋTexas។
បើតាមអាជ្ញាធរឧតុនិយមអាមេរិក ភ្លៀងធ្លាក់យ៉ាងខ្លាំង បានបង្កឱ្យកម្ពស់ទឹកភ្លៀងកើនដល់ ៤ទៅ៦ inches ឬក៏៩ inches នៅតាមតំបន់ នីមួយៗ នៅក្នុងរដ្ឋ Missouri និងរដ្ឋTexas ហើយមនុស្សរាប់រយនាក់ ត្រូវបានជម្លៀសទៅកាន់ទីទទួលមានសុវត្ថិភាព៕