អាមេរិក​ចង់​ឲ្យ​កូរ៉េខាងត្បូង​បង់ថ្លៃ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 May, 2017 ក+ ក-

​កូរ៉េខាងត្បូង​៖​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាស​មួយ​ថា លោក​ចង់​ឲ្យ​កូរ៉េខាងត្បូង​បង់ប្រាក់​១​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD តែ​កូរ៉េ​ថា មិនអាច​ទៅរួច​ឡើយ​។​
​ទីប្រឹក្សា​ជាន់ខ្ពស់​ទទួលបន្ទុក​គោលនយោបាយ​ការបរទេស​របស់​បេក្ខជន​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ជែ​អ៊ី​ន បាន​និយាយថា សំណើ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ដែល​ចង់​ឲ្យ​ក្រុង​សេ​អ៊ូ​ល​បង់ប្រាក់​សម្រាប់​ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​នោះ នឹង​ក្លាយទៅជា​ជម្រើស​ដែល​មិនអាច​ទៅរួច​។ នេះ​ដោយ​យោងតាម​ការផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
​ប៉ុន្តែ លោក គីម គី​ជុង ទីប្រឹក្សា​គោលនយោបាយ​ការបរទេស​របស់លោក មូ​ន បាន​ប្រាប់ថា បើទោះបីជា​យើង​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ក៏ដោយ ប៉ុន្តែ​ប្រតិបត្តិ​ការសំខាន់​របស់​វា នឹង​នៅតែ​ស្ថិតក្នុង​កណ្ដាប់ដៃ​អាមេរិក​ដដែល​។ លោក​បន្តថា ដូច្នេះ​ការទិញ​វា នឹង​មិនមែនជា​ជម្រើស​ល្អ​នោះឡើយ​៕

1