កាមរី​បា​ឡែ​ន​ក្រឡាប់​ផ្ងារជើង​​ធ្លាយ​ចេញសុទ្ធតែ​ឈើ​គ្រញូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 May, 2017 ក+ ក-

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​រថយន្ដ​ម៉ាក​កាមរី​បា​ឡែ​ន​មួយគ្រឿង​ពណ៌​ស្ករ​អត់​ស្លាក​លេខ​បាន​ក្រឡាប់​ផ្ងារជើង​ចូលទៅក្នុង​រណ្ដៅ​ក្អែ​ចេញ​សុទ្ធតែ​ឈើ​គ្រញូង តែ​សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ដែល​ករណីនេះ​កើតឡើង​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​៣០ ខែមេសា​ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​ទំនប់​លើ​ឃុំ​ត្រពាំង​ប្រិ​យ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​សមត្ថកិច្ច​បានអោយដឹង​ថា ដោយសា​តែ​តៃកុង​រថយន្ដ​បើក​លឿន​ដូច​ហោះ​ពេលមកដល់​ផ្លូវបត់​អក​ស៊ើ​ក៍បាន​ជ្រុល​ចង្កូត​ហួស​ផ្លូវ​ចូលទៅក្នុង​រណ្ដៅ​ច​ញ្ចើ​ម​ផ្លូវ​ក្រឡាប់​ផ្ងារជើង​តែម្ដងទៅ​តែ​សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​។ សមត្ថកិច្ច​បន្តថា រថយន្ដ​ដឹកឈើ​ក្រញូង​ក្រឡាប់​ផ្ងារជើង​ខាងលើ​គឺជា​របស់​មេ​ឈ្មួញ​របស់ ខ្វៀ​ង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ ដែល​បាន​ដឹកជញ្ជូន​ចេញពី​តំបន់​កងអនុសេនាធំ​លេខ​៥​នៃ​សឹក​រង​ស្រុក​ត្រពាំង​ប្រាសាទ គោលបំណង​យកមក​ស្តុ​ប​ទុក​នៅក្នុង​ស្រុក​អន្លង់វែង និង​ធ្វើការ​ដឹកជញ្ជូន​បន្ដទៅ​ខេត្តស្វាយរៀង​ដែលជា​ខេត្ត​គោលដៅ និង​បន្ដ​ចូលទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ សមត្ថកិច្ច​បញ្ជាក់ថា បើតាម​ការប៉ានស្មាន​ឈើ​ក្នុង​រថយន្ត​មាន​ប្រហែល​ជាង​មួយ​តោន នេះ​គ្រាន់តែ​ជាការ​បឋម​ដែល​ជំនាញ​មិនទាន់មាន​ការវាស់វែង​បាន​ត្រឹមត្រូវ​នៅឡើយ​។​
​ដោយឡែក​រថយន្ដ​រួមទាំង​វត្ថុតាង​ឈើ​ក្ររ​ញូ​ង​ត្រូវបាន​មន្ដ្រី​ជុំនាញ​ស្ទូច​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខណៈ​តៃកុង និង​ម្ចាស់​បាន​រត់​គេចខ្លួនបាត់​ស្រមោល​៕

IMG_3038IMG_3037