មុខសញ្ញា​ចោរ​លូក​ហោប៉ៅ​ម្នាក់​ត្រូវ​ចាប់ខ្លួន​នៅក្នុង​ផ្សារ​ព្រៃទា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 May, 2017 ក+ ក-

​ភ្នំពេញ​៖​ស្ត្រី​ដែលជា​មុខសញ្ញា​ចោរ​លូក​ហោប៉ៅ​ម្នាក់​ក្នុងចំណោម​បក្សពួក​មួយចំនួនទៀត​បានធ្វើ​សកម្មភាព​លូក​យក​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់ទៀត​នៅក្នុង​ផ្សារ​ព្រៃទា ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៧ ត្រូវបាន​ជ​ជនរងគ្រោះ​ស្រែក​បង្ក​ការភ្ញាក់ផ្អើល​ហើយ​ប្រជាពលរដ្ឋ​ជួយ​ចាប់បាន​វាយ​បន្តិចបន្តួច​រួច​ទើប​ប្រគល់ឱ្យ​បគរ​បាក​ប៉ុស្ដិ៍​ចោមចៅ​ចាត់ការ​បន្ត​។​
​ជនរងគ្រោះ​មានឈ្មោះ ស៊ីម ស្រី​ល័​ក្ខ អាយុ​២៩​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ព្រៃទា​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។ ចំណែក​នារី​ជា​ជនសង្ស័យ​ឈ្មោះ ប៊ុត ស្រីមុំ អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​សង្កាត់​បឹងកក់​១​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​មាន​ស្រុកកំណើត​នៅ​ខេត្តកំពត​។​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ដើ​ចេញពី​បន្ទប់​ជួល​ក្នុងភូមិ​ព្រៃទា​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​ទៅ​ទិញ​ឥ​វ៉ាន់​នៅខាងមុខ​ផ្សា​ព្រៃទា​ស្រាប់តែ​ជនសង្ស័យ​ដើរមក​កៀរ​ជនរងគ្រោះ​ម្តង ហើយ​ម្តងទៀត​ពេលនោះ​ជនរងគ្រោះ​ក៏​មើលមុខ​រួច​ក៏​ដើរចេញ​ហើយក៏​មើល​មក​កាបូបស្ពាយ​របស់ខ្លួន​ឃើញ​ចំហរ​រូត​រួច​បាត់​កាបូប​លុយ​តូច​ក្នុង​កាបូប​លុយ​នោះ​មាន​លុយ​ចំនួន​១៨០​ដុល្លារ ពេលនោះ​ជនរងគ្រោះ​បាន​ដើរ​ទៅរក​ជនសង្ស័យ​ឃើញ​ហើយក៏​ធ្វើកា​សួរនាំ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​រួច ហើយ​ជន​គ្រោះ និង​ប្តី​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​ចោមចៅ​តែម្តង​។​
​ក្រោយ​កើតហេតុ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ចោមចៅ​ឃាត់ខ្លួន​សួរ​នាំ​ និង​ចាត់ការ​ទៅតាម​នីតិវិធី​៕

18236037_1869786669926561_625072923_o 18236248_1869786699926558_1689362719_o 18236503_1869786673259894_29435883_o