ដោយ៖កូននាគកំណាច
ខេត្តក្រចេះ៖កម្លាំងសមត្ថកិច្ចចម្រុះដឹកដោយលោក អួង សម្បត្តិអភិបាលរងស្រុកចិត្របុរី និងសម្របសម្រួលដោយលោក ទុក វិនីត ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ ចុះបង្ក្រាបទីតាំងស្តុកសត្វសារិកាកែវវងជិត១ពាន់ក្បាលដែលក្រុមឈ្មួញបម្រុងនាំចេញទៅលក់នៅប្រទេសវៀតណាម។ ហេតុការណ៍ចុះបង្ក្រាបនេះ គឺធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិបុសលាវក្រោម ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
លោក អ៊ួង សម្បត្តិ អភិបាលរងស្រុកចិត្របុរី បានឲ្យដឹងថា ប្រតិបត្តិការនេះរួមមានកម្លាំងជំនាញរដ្ឋបាលព្រៃឈើសហការជាមួយកម្លាំងនគរបាលខេត្ត កម្លាំងអាវុធហត្ថ ហើយរឹបអូសបានសត្វសារិកាកែវវងជិត១ពាន់ក្បាល់ ដែលស្តុកទុកបំរុងយកទៅលក់នៅប្រទេសវៀតណាម តែអស់ល័ក្ខណ៍ត្រូវសមត្ថកិច្ចចម្រុះធ្វើការបង្គ្រាបរឹបអូសយកតែម្ដង។
លោក អ៊ីវ ហាក់ នាយរងសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានឲ្យដឹងថា ម្ចាស់លំនៅដ្នានដែលស្តុកសត្វសារិការកែវវងនោះមានឈ្មោះ ពក ណេង ភេទប្រុស រស់នៅទីតាំងកើតហេតុខាងលើបានរត់គេចខ្លួនបាត់។ ចណែកសត្វសារិកាកែវទាំងនេះត្រូវបានកម្លាំងជំនាញរឹបអូសទៅរក្សាទុកបណ្ដោះអាសន្ននៅសង្កាតរដ្ឋបាលព្រៃឈើកន្ទួត និងធ្វើកំណត់ព្រលែងឲ្យសត្វទាំងនេះមានសេរីវិញ៕