ករណី​បំផ្ទុះ​គ្រាប់បែក​ក្បែរ​ស្ថានទូត​អាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​អ្នកស្លាប់​កើន​ដល់​០៨​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2017 ក+ ក-

​កា​ប៊ុល​៖​ក្រុមមន្ត្រី​សុខាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ប្រាប់​ទីភ្នាក់ងារ សារព័ត៌មាន Reuters នៅមុននេះ​បន្តិច ថា ចំនួន​អ្នកស្លាប់​កើនឡើង​ដល់​០៨​នាក់ និង​២៨​នាក់​ទៀត​រងរបួស​ហើយ ក្នុង​ហេតុការណ៍​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​បាន​កើតមានឡើង នៅ​ចំ​កណ្ដាល​រដ្ឋធានី​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ថ្ងៃ​ពុធ​នេះ​។​
​សារព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា ការវាយប្រហារ​នេះ​បានកើត​ឡើង នៅក្បែរ​ស្ថានទូត​អាមេរិក​ប្រចាំ​រដ្ឋធានី​កា​ប៊ុល ដោយមាន​គោលដៅ​លើ​ក្បួន​រថយន្ដ​របស់​កងក​ម្លាំ​ង​អង្គការ​ណា​តូ ដែល​កំពុង​ជួយ​បណ្ដុះបណ្ដាល​កម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​តា​លី​បង់ ដែល​តែងតែ​ដឹកនាំ សកម្មភាព​វាយប្រហារ​របៀបនេះ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​
​យ៉ាងណាមិញ ករណីនេះ ពុំទាន់​មាន​ក្រុម​ណាមួយ ចេញមុខ​អះអាងថា​ជា​អ្នកប្រព្រឹត្ត​នៅឡើយ​ទេ​៕

fn-2017-05-03-11-38-10-1