សុំ​រួមរ័ក ប្រពន្ធ​ថា មិន​ស្រួលខ្លួន​ទាញ​កាំបិតផ្គាក់​កាប់ស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2017 ក+ ក-

ខេត្តកំពង់ធំ​៖​ស្ត្រី​ម្នាក់​ត្រូវ​ប្តី​ចិត្ត​តិរច្ឆាន​កាប់​ជាច្រើន​កាំបិតផ្គាក់​បណ្តាល​ឲ្យ​ស្លាប់ រួច​ប្តី​រូបនេះ​បាន​ផឹកថ្នាំ​កណ្តុរ​សម្លាប់ខ្លួន​តាម​ក្រោយ តែ​ត្រូវបាន​សមត្ថកិច្ច​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ព្រោះ​ខឹង​រឿង​សុំ រួមរ័ក​ប្រពន្ធ​មិន​ព្រម ដោយ​ប្រាប់ថា មិន​ស្រួ​ស​ខ្លួន (​មក​រដូវ​)​។ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​កំ​រ៉ែ​ង សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​
​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ជា​ប្តី​ឈ្មោះ ផេង ធឿ​ង ភេទ​ប្រុស អាយុ​៣៨ ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ អួន សា​អ៊ី​ម អាយុ​៣៦​ឆ្នាំ មុខរ​បរជាកសិករ​ធ្វើស្រែ រស់នៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ​។​
​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ បុរស​ជា​ប្តី​តែងមាន​ច​រិ​ក​ប្រ​ច័​ណ្ទ​ប្រពន្ធ​តាំងពី​រៀបការ បាន​ផឹកស្រា​ស្រវឹង​រហូត​យប់​ជ្រៅ​បន្តិច​សុំ​ប្រពន្ធ​រួមរ័ក ប្រពន្ធ​ប្រាប់ថា មិន​ស្រួលខ្លួន (​មក​រដូវ​) តែ​ប្តី​មិន​យល់ចិត្ត​រូបនេះ​បាន​បង្ក​ឲ្យ​មាន​អំពើហិង្សា​ឈ្លោះ​ទាស់សំដី​គ្នា រហូត​ទាញ​បាន​កាំបិតផ្គាក់​កាប់​ប្រពន្ធ​ជាច្រើន​កាំបិត បណ្តាល​ឲ្យ​ស្លាប់ រួច​ផឹកថ្នាំ​កណ្តុរ​សម្លាប់​ខ្លួនឯង តែ​ត្រូវបាន​សមត្ថកិច្ច​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ មិនទាន់​ប្រាកដថា រស់​ឬ​ស្លាប់​ទេ​។​
​ក្រោយ​កើតហេតុ​សាកសព​ប្រពន្ធ​ត្រូវ​ក្រុមគ្រួសារ និង​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

18221749_662212947297132_2769765064962859329_n

18268103_662212943963799_8841443978808109031_n