ឥណ្ឌា​ធ្វើតេស្ត​បាញ់​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែ​ដោយ​ជោគជ័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 May, 2017 ក+ ក-

​ញូ​ដេលី​៖​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិន​ហួរ ចេញផ្សាយ​ថា កងទ័ព​ឥណ្ឌា​កាលពី​ម្សិលមិញ​បាន​បាញ់​សាកល្បង និង​ទទួលជោគជ័យ​ធំធេង​លើ​មី​ស៊ី​ល​ផ្លោង​ប្រភេទ Agni-II ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​ត្រូវបាន​អភិវឌ្ឍន៍​ដោយ​អង្គភាព​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វិស័យ​ការពារជាតិ​ឥណ្ឌា​។​
​សារព័ត៌មាន​ដដែល​បន្តថា មី​ស៊ី​ល Agni-II បាន​វាយប្រហារ​ចំ​គោលដៅ នៅ​ចម្ងាយ​ដល់​ទៅ​ជាង ២,០០០​គីឡូ​មែត្រ ដែល​នេះ​គឺ​បង្ហាញ​ពី​ភាព​កាន់តែ​រីកចំរើន​ទៅមុខ នៃ​ប្រព័ន្ធ​អភិវឌ្ឍន៍​សព្វាវុធ​រប​ស់​មហា​យក្ស​ឥណ្ឌា ក៏ដូចជា​សមត្ថភាព​មី​ស៊ី​ល​រយៈ​ចំងាយ​មធ្យម ដែល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និង​វាយប្រហារ​លើ​គោលដៅ​របស់​សត្រូវ ទាំង​នៅលើ​ដី និង​នៅលើ​ផ្ទៃ​ទឹក​។ ប្រភព​បញ្ជាក់ថា ការបាញ់​គ្រាប់​មី​ស៊ី​ល​នេះ​ត្រូវបាន​បាញ់​ចេញពី​កោះ wheeler នៃ​តំបន់ឆ្នេរ​នៃ​រដ្ឋ Odisha​។​
​គួរ​បញ្ជាក់ថា ការបាញ់​នេះ​បាន​កើតមានឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​កងកម្លាំង​យោធា​នៃ​ប្រទេស​ឥណ្ឌា បានធ្វើ​ការបាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​ជា​ប្រភេទ Cruise Missile មាន​ឈ្មោះថា Brahmos ដោយ​ជោគជ័យ ដែលជា​ជំនាន់​ថ្មី​បំផុត​ទើបតែ​ត្រូវបាន​បង្កើន​សមត្ថភាព យ៉ាង​ទំនើប​លើស​មុនៗ​៕

fn-2017-05-04-16-36-48-1fn-2017-05-04-16-36-48-0