មហាវិថីមួយចំនួន​​ត្រូវ​ហាម​មិន​ឲ្យ​មាន​ការហែក្បួន​ពេល​ឃោសនាបោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 May, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដឹងថា មហាវិថី​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​នឹងមិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើការ​ឃោសនាបោះឆ្នោត​នោះទេ ដោយ​ថា ការឃោសនា​ទាំងនោះ​អាច​នាំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅពេល​ហែ​ក្បួន​។​
​មន្ត្រី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ផ្លូវ​ដែល​ត្រូវ​ហាមឃាត់​នោះ​រួមមាន មហាវិថី​នរោត្តម មហាវិថី​សហព័ន្ធរុស្ស៊ី និង​ផ្លូវ​ជុំវិញ​ផ្សារ​នានា​នៅ​រាជធានី​ភ្នំពេញ​៕

130610041906_02