លោក​បណ្ឌិត ម៉ុង ឬ​ទ្ធី​៖ អំណត់ តស៊ូ ព្យាយាម គង់​បានសម្រេច​ជោគជ័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 May, 2017 ក+ ក-

ដោយ​៖​កូន​នាគ​កំណាច​

​ក្រចេះ​៖​លោក​បណ្ឌិត ម៉ុង ឬ​ទ្ធី ប្រធាន​គណៈកម្មការ​ទី​៣ នៃ​ព្រឹទ្ធសភា បាន​លើកឡើងថា ការតស៊ូ អំណត់ ព្យាយាម គង់​បានសម្រេច​ជោគជ័យ​ក្នុង​ជីវិត ។​
​លោក​បណ្ឌិត ម៉ុង ឬ​ទ្ធី បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​បើក​វគ្គ​សិក្ខាសាលា​ស្តីពី​មេរៀន​ជីវិត​សម្រាប់​យុវជន ក្រោម​ប្រធានបទ គុណប្រយោជន៍​នៃ​ការសិក្សា ដែល​ប្រ​ព្រិ​ត្ត​ទៅ​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លងទៅ នៅ​សាល​មហោស្រព​ខេត្តក្រចេះ ដោយមាន​សិក្ខាកាម​ចូលរួម​ប្រមាណ​ជាង ៥​រយ​នាក់ ដែលជា​សិស្សានុសិស្ស និង​ជា​និស្សិត ។​
​ទាក់ទិន​ទៅនឹង​មេរៀន​ជីវិត បុរស​ម្នាក់ ដែល​ពោរពេញ​ដោយ​បទពិសោធន៍ ធ្លាប់​ឆ្លងកាត់​នូវ​ឧបសគ្គ​នឹង​ភាពបរាជ័យ​ជាច្រើន ហើយ​បាន​ព្យាយាម​រហូត​ទទួលបាន​ជោកជ័យ​ក្នុង​ជីវិត និង​ក្លាយជា​មនុស្ស​ដែលមាន​ឥទ្ធិពល​មួយរូប​នៅក្នុង​សង្គម​នាពេល​បច្ចុប្បន្ន​លោក​បណ្ឌិត ម៉ុង ឬ​ទ្ធី បាន​មានប្រសាសន៍​បន្តថា ឯកឧត្តម​មាន​អ្វីៗ​ដូច​សព្វថ្ងៃនេះ គឺ​ដោយសារ​ដៃ​ទាំង​ទ្វេរ និង​ដោយ​ខ្លួនឯង​ផ្ទាល់ ។ លោក​បន្តថា គ្មាន​នរណា​អាចជួយ​យើង​បាន​១០០​ភាគរយ​ក្រៅពី​ខ្លួនឯង​នោះទេ ។​
​លោក មានប្រសាសន៍​បន្តទៀត​ថា ជីវិត​របស់លោក គឺ​ពោរពេញ​ដោយ​ភាព​ល្វីង​ជូរចត់ កើត​ក្នុង​គ្រួសារ​ក្រីក្រ មាន​បងប្អូន​ច្រើន ជីវភាព​លំបាក​តោកយ៉ាក រៀន​ក៏​មិនបាន​ខ្ពស់ ឋិត​ក្នុងសម័យ​ប្រទេស​មាន​សង្គ្រាម កុំ​តែមាន​ជ័យជំនះ​ថ្ងៃ​៧ មករា ១៩៧៩ មិនដឹង​ទៅជា​យ៉ាងណាទេ ។ បើ​ប្រៀបធៀប​នឹង​បច្ចុប្បន្ននេះ ក្មួយៗ​ពិតជា​មានសំណាង​ខ្លាំងណាស់ បានកើត​ក្នុងសម័យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលិញ មាន​គ្រប់​សប់​បែបយ៉ាង តាំងពី​អាហារ​ហូ​ច​ចុក កន្លែង​ស្នាក់នៅ (​ផ្ទះ​) សម្លៀកបំពាក់ និង​កា​សិក្សា​រៀនសូត្រ​ក៏បាន​ខ្ពង់ខ្ពស់​គ្រប់គ្នា ។​
​លោក​បណ្ឌិត ម៉ុង ឬ​ទ្ធី បាន​ជម្រុញ​ស្មារតី​ដល់​ក្មួយៗ​ដែលជា​ធនធានមនុស្ស​ដ៏​សំខាន់ ថា ភាពជោគជ័យ គឺ​កើតឡើង​ដោយ​ការតស៊ូ អំណត់ ព្យាយាម ជំនះ​នូវ​រាល់​គ្រប់​ឧបសគ្គ ដោយ​មិន​បោះបង់ចោល ជាពិសេស​ការចេះ​ចាប់យក​ឱកាស​។​
​លោក បានធ្វើ​ការណែនាំ​ទៅដល់​សិស្សានុសិស្ស​ថា ដែលជា​សិក្ខាកាម​ទាំងអស់ ត្រូវខិតខំ​សិក្សា​រៀនសូត្រ ជាពិសេស​អ្នក​ដែល​ត្រូវ​ត្រៀមប្រលង​បាក់​ឌុប​ឆ្នាំនេះ ដែល​និង​ប្រព្រឹត្តទៅ​នាពេល​ឆាប់ៗ​ខាង​មុននេះ ។ លោក​បន្តថា ចង់​ឲ្យ​សិស្ស​និស្សិត​ទាំង មានការ​ចូល​រូ​ម​លើកស្ទួយ​សង្គមជាតិ​ឲ្យ​កាន់តែ​រីកចម្រើន ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះ​យុវជន​-​យុវនារី​ទាំង​គ្នា គឺជា​ទំពាំង​ស្នង​ឬ​ស្សី ៕

18386580_1872546839650544_21828466_n18337452_1872546056317289_195540957_n18361426_1872546142983947_558472456_n18337212_1872546826317212_135658255_n 18337368_1872546059650622_945695884_n18360419_1872546132983948_1454195747_n