ទុក​ធ្វើ​អី​គ្រឿងញៀន​! សមត្ថកិច្ច​មិនដឹង ឬ ដឹង​ដែរ​តែ​មិន​បង្ក្រាប ?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 May, 2017 ក+ ក-

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​បាន​លួច​រាយការណ៍​ពី​បញ្ហា​គ្រឿងញៀន​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ តែ​ហាក់បីដូចជា​ដេញ​ពិន​អោយ​គោ​ស្តាប់​ចឹ​ង ទង្វើ​នេះ​បានធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ភ័យខ្លាច​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​នៅមានកម្រិត​ណាស់​។ បច្ចុប្បន្ន​ចរាចរ​បទល្មើស​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​មូលដ្ឋាន​ប៉ុស្តិ៍នគរបាល​ចោមចៅ​ដូច​ទីផ្សារ​ស៊​រី​ចឹ​ង រីឯ​អំពើចោរកម្ម លួច​ឆក់​ប្លន់ និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​កំពុង​រីក​រាលដាល​យ៉ាង​អនាធិបតេយ្យ ហើយ​សមត្ថកិច្ច​បង្ក្រាប​បាន​តិចតួច​បំផុត​។ ទាំងនេះ​នៅ​មិនទាន់​គិតពី​ប៉ុស្តិ៍នគរបាល​មួយចំនួនទៀត​ដែល​កើតមាន​ដែរ តែ​លាក់លៀម​របាយការណ៍​មិន​ឲ្យ​ថ្នាក់លើ​ដឹង​នៅឡើយ​ទេ​។ ប្រពល​រដ្ឋ​ម្នាក់​មិន​បញ្ជាក់​ឈ្មោះ​បាន​បង្ហើប​អោយ​ដឹ​ថា​៖ គាត់​ស្នាក់នៅ​ម្តុំ​ខាងក្រោយ​ប៉ុស្តិ៍​ចោមចៅ ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​រៀងរាល់​យប់​ម៉ោង​ប្រហែល​៨-៩​នៅ​ម្តុំ​ផ្ទះ​របស់គាត់​គឺមាន​ទាំង​អ្នកជួញដូរ​គ្រឿងញៀន និង​អ្នកប្រើប្រាស់​គ្រឿងញៀន មាន​ស្រី​មាន​ប្រុស​ស្ទាវៗ​បានមក​ពរ​ពាក់​ពរ​ពូន​គ្នា ចេញចូល​ផ្ទះសំណាក់ បង្ក​សំលេង​រំខាន​។ ប្រភព​ដដែល​បាន​បន្តទៀតថា​៖ រាល់​សកម្មភាព​រូបគាត់​បានឃើញ គឺ​គាត់​បាន​លួច​ទៅ​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ចោមចៅ​ដែរ តែ​គ្មាន​បានការ​អី​បន្តិច​សោះ ហាក់បីដូចជា​ដាស់​ខ្លា​អោយចូល​ព្រៃ​ចឹ​ង​! ទើប​រូបគាត់​ទ្រាំ​រស់នៅ​ទាំង​បង្ខំ​។ ប្រ​ព័ត៌មាន​ពី​ជ្រុង​មួយ​បាន​អោយដឹងទៀតថា​៖ ទីតាំង​ចែកចាយ​គ្រឿងញៀន ទាំង​កន្លែង​ស​ង្ងំ​ប្រើប្រាស់​គ្រឿងញៀន នៅ​មូលដ្ឋាន​ប៉ុស្តិ៍នគរបាល​ចោមចៅ មាន​មិនតិច​កន្លែង​ទេ​ចាប់ពី​ព្រំប្រទល់​ខណ្ឌមានជ័យ ដូចជា​៖ ម្តុំ​ផ្ទះ​ឡ​, ក្រោយ​វត្ត​គោក​បញ្ជាន់​, ម្តុំ​ផ្សារ​ត្រពាំង​ថ្លឹង​, ក្រោយ​វត្ត​ជម្ពូ​វ័​ន្ត​, ផ្សារ​ព្រៃទា និង​មាន​កន្លែង​ជាច្រើន​ទៀត​។ ដោយហេតុថា ក្រុម​អ្នក​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅតែ​ចរាចរ​ដោយ​យ៉ាង​រលូត ទាំងនេះ​ជា​ភស្ដុតាង​បង្ហាញថា​៖ សមត្ថកិច្ច​មិនមាន​សមត្ថភាព​បង្ក្រាប​ឬ​? ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​ស្នើសុំ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក យឹម សារ៉ាន់ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួង សុវណ្ណ យកចិត្តទុកដាក់​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងការ​រស់នៅ និង​ប្រក​បរបរ​ចិញ្ចឹមជីវិត​ដោយ​សុខសាន្ត​៕

18378896_1872830132955548_304489204_o