លិច​ទូក​ដឹក​ជនភៀសខ្លួន​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ បាត់​ខ្លួន​៨០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2017 ក+ ក-

លី​ប៊ី​៖​ទូក​ដឹក​ជនភៀសខ្លួន​មួយគ្រឿង​បាន​លិច​ចូលទៅក្នុង​ផ្ទៃសមុទ្រ ក្បែរ​ឆ្នេរ​នៃ​ប្រទេស​លី​ប៊ី​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​៨០​នាក់ រួមមាន​ទាំង​ស្ត្រី និង​កុមារ​បាត់​ខ្លួន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ​។​
​ប្រភព​ដដែល​បញ្ជាក់ថា មនុស្ស​សរុប​ចំនួន​១៣២​នាក់ បាន​ឡើង​ជិះ​ធ្វើដំណើរ​នៅលើ​ទូក​ខ្យល់​មួយគ្រឿង កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុននេះ ក៏ប៉ុន្តែ​វា​ក៏បាន​ចាប់ផ្តើម​លិច​ចូលទៅក្នុង​ផ្ទៃ​ទឹក​បន្តិច​ម្តងៗ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក ហើយ​មាន​អ្នក​នៅ​រស់រានមានជីវិត​ប្រមាណ​តែ​៥០​នាក់​ប៉ុណ្ណោះ ត្រូវបាន​ជួយសង្គ្រោះ​ដោយ​កប៉ាល់​ពាណិជ្ជកម្ម​មួយគ្រឿង ដែល​បាន​ដឹក​ពួកគេ​ទាំង​នោះមក​ទម្លាក់​នៅ​តំបន់ Sicily ភាគខាងត្បូង​ប្រទេស​អ៊ីតាលី​នា​ថ្ងៃអាទិត្យ​៕

fn-2017-05-08-23-09-29-0