ប​ង្ក្រា​សង្វៀន​ជល់​មាន់​មួយកន្លែង​ដកហូត​ម៉ូតូ​៥​គ្រឿង និង​មាន់​ជល់​២​ក្បាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2017 ក+ ក-

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​សង្វៀន​ជល់​មាន់​ដុះ​ស្លែង​មួយកន្លែង​ត្រូវបាន​កម្លាំង​សន្តិសុខ​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក​អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ លោក ឃឹម ស៊ុន​សូ​ដា ចុះទៅ​បង្ក្រាប​ផ្ទាល់ ធ្វើ​ក្រុម​អ្នកញៀន​ល្បែង​ជល់​មាន់​ភ័យ​នាំគ្នា​រត់​ហុយ​ដី​យ៉ាង​ប្រ​សេក​ប្រសាច​ដោយ​បន្សល់ទុក​នៅ​វត្ថុតាង ស្បែកជើង បង​រុំ​ជើងមាន់ របង​សង្វៀន ម៉ូតូ​៥​គ្រឿង ឧបករណ៍​ជាច្រើន​ទៀត​។ ប្រ​ត្តិ​ប​ត្តិ​ការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់​ទី​៨ ខែឧសភា ឆ្នាំ​២០១៧ នៅ​ម្តុំ​បន្ទាយ​៩១​ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយបាន​ដកហូត​បាន​ម៉ូតូ​ថ្មី​ចាស់​ចំនួន​៥​គ្រឿង​និង​មាន់គក់​ចំនួន​២​ក្បាល​។​
​ប្រភពព័ត៌មាន​បានអោយ​ដឹ​ថា មុន​ឈានដល់​ការបង្ក្រាប​នេះ គឺមាន​សេចក្តីរាយការណ៍​ថា ទីតាំង​ខាងលើ​មាន​បើក​វង់ល្បែង​ស៊ីសង ប្រភេទ​ជល់​មាន និង​បៀ និង​អាប៉ោង យ៉ាង​គគ្រឹកគគ្រេង ទាំង​ព្រឹក​ទាំង​ថ្ងៃ ទើប​លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជា​កម្លាំង​បង្ក្រាប​តែម្តង ដោយ​មិន​អនុញ្ញាតអោយ​មាន​ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ​ស្ថិតនៅក្នុង​ដែនដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឡើយ​។​
​ដោយឡែក លោក​អធិការ យឹម សារ៉ាន់ ខណ្ឌ​ពោធិ៍​សែន​ជ័យ មួយរយៈ​ចុងក្រោយ​នេះ​លោក​បាន​ទំលាក់​ដៃ​ចុះ​ក្នុងការ​ចុះបង្ក្រាប បន​ល្បែង​ខុសច្បាប់​នានា ពិសេស​ឆ្នោត​យួន​តែម្តង​ដែល​ស្ថិតនៅ​ស្លាក​ឆ្នោត​ខ្មែរ បើក​កត់​យ៉ាងអនាធិបតេយ្យ ជាច្រើន​ឆ្នាំ​មកហើយ ហាក់ដូចជា​ដូច​ត្រូវរ៉ូវ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន​ខ្លាំងណាស់​៕

18361473_1873022532936308_1881649640_n