អាមេរិក​គ្រោង​ចំណាយ​៨​ពាន់​លាន​ដុល្លារ​បង្កើន​ឥទ្ធិពល​យោធា​នៅ​អាស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2017 ក+ ក-

​វ៉ាស៊ីនតោន​៖​សារព័ត៌មាន​អាមេរិក Wall Street Journal បាន​ផ្សាយ​ថា ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក គ្រោង​បន្ថែម​ការចំណាយ​ជិត​៨​ពាន់​លាន​ដុល្លារ​ទៅលើ​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​, ការបង្កើត​សមយុទ្ធ​យោធា​ច្រើនជាង​មុន​, និង​ការបញ្ជូន​កងទ័ព​បន្ថែម​ទៅកាន់​តំបន់​អាស៊ី​។​
​ការបោះ​ជំហាន​នេះ ត្រូវបាន​ធ្វើឡើង​ចំពេល​ដែល​ទំនាក់ទំនង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​របប​ដឹកនាំ​ទីក្រុង​ព្យុងយ៉ាង កំពុង​បន្ត​មាន​ភាព​តាន​ខ្លាំង​ចាប់តាំងពី​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បាន​ប្រកាន់​គោលជំហរ​តឹងរ៉ឹង​ជាង​មុន​ដាក់​ទីក្រុង​ព្យុងយ៉ាង នៅក្រោយ​ពេលដែល​រដ្ឋ​កុ​ម្មុនិ​ស្ត​ដ៏​ចចេស​រឹងរូស​មួយ​នេះ បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​យោធា​របស់ខ្លួន និង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជាច្រើន​គ្រាប់ និង​ច្រើនសា​បន្តបន្ទាប់​គ្នា ហើយ​ថែមទាំង​បាន​ប្តេជ្ញា​ថា​នឹងធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​០៦​ទៀតផង​។​
​ម្យ៉ាងវិញទៀត ដោយសារតែ​ការប្រើប្រាស់​ពាក្យសម្តី​ធ្ងន់ៗ​និង​ម៉ឹងម៉ាត់​របស់​ទីក្រុង​វ៉ាស៊ីនតោន បូករួម​ទាំង​ការវាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​យ៉ាង​ចាស់ដៃ​ទៅលើ​មូលដ្ឋានទ័ព​ស៊ី​រី ក៏ដូចជា​វត្តមាន​ក្រុម​នាវា​ដឹក​យន្តហោះ​ចម្បាំង USS Carl Vinson និង​នាវា​មុជ​ទឺ​ក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ USS Michigan នៅ​ដែនទឹក​ក្បែរ​ឧបទ្វីប​កូរ៉េ​៕

fn-2017-05-08-21-01-46-0