គ​.​ជ​.​ប ចំណាយ​​ជិត៧៥​ម៉ឺន​ដុល្លារ​បញ្ជា​ទិញ​ទឹកខ្មៅ​ជ្រលក់​ដៃ​​ពី​ឥណ្ឌា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2017 ក+ ក-

​រា​ធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ថ្លង​ថា គ​.​ជ​.​ប បាន​ចំណាយ​ថវិកា​ប្រមាណ​ជិត ៧៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​បញ្ជា​ទិញ​ខ្មៅ​ជ្រលក់​ដៃ គុណភាព​ខ្ពស់​ពី​ប្រទេស​ឥណ្ឌា សម្រាប់​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​នាពេល​ខាងមុខនេះ​។​
​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​បញ្ជាក់ថា ទឹកខ្មៅ​ដែល​សម្រាប់​ជ្រលក់​ដៃ​ពលរដ្ឋ​នៅពេល​បោះឆ្នោត​នោះ គ​.​ជ​.​ប បាន​បញ្ជា​ទិញ​ពី​ប្រទេស​ឥណ្ឌា​រួចហើយ ប៉ុន្ដែ​ភាគី​ឥណ្ឌា​មិនទាន់បាន​បញ្ជូនមក​ទេ ព្រោះថា​ត្រូវ​រង់ចាំ​ឲ្យ​ទឹកខ្មៅ​នេះ​ងំ​ល្អ ទៅតាម​ស្ដង់ដារ​បច្ចេកទេស​។ លោក​បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​ទឹកខ្មៅ​នេះ មិនមាន​ប្រសិទ្ធ​ភាពល្អ (​លុប​ជ្រះ​) គ​.​ជ​.​ប នឹងមាន​វិធានការ​ផ្សេងទៀត ដើម្បី​ធានាថា ពលរដ្ឋ​ម្នាក់​បោះឆ្នោត​បានតែ​ម្ដង​ប៉ុណ្ណោះ​។​
​គួ​រម្លឹកថា បញ្ហា​ទឹកខ្មៅ​ជ្រលក់​ដៃ​នេះ ត្រូវបាន​ក្រុម​បក្សប្រឆាំង​លើកយក​ទៅធ្វើជា​បញ្ហា​ម្តង​រួចមកហើយ​កាលពី​បោះឆ្នោត​នា​អាណត្តិ​មុន ខណៈដែល​បក្សប្រឆាំង​ចោទថា ទឹកខ្មៅ​ជ្រលក់​ដៃ​គ្មាន​គុណភាព​អាច​លប់​បាន​ភ្លាមៗ​៕

fn-2017-05-08-19-09-08-0