បំផ្ទុះ​រថយន្ដនៅ​ភាគខាងត្បូង​ថៃ​បណ្តាល​ឲ្យ​មនុស្ស​៦០​នាក់​រងរ​បួស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2017 ក+ ក-

​បាងកក​៖​អាជ្ញាធរ​នៅក្នុង​តំបន់​បាន​និយាយថា មនុស្ស​យ៉ាងហោចណាស់​៦០​នាក់​បាន​រងរបួស​ក្នុង​ហេតុការណ៍​វាយប្រហារ​បំផ្ទុះ​រថយន្ដ​កាលពី​ម្សិលមិញ​នៅ​ខាងក្រៅ​បរិវេណ​ផ្សារ​ទំនើប​មួយកន្លែង ស្ថិតនៅក្នុង​ខេត្ត Pattani ឯ​ភាគខាងត្បូង​ប្រទេស​ថៃ ខណៈដែល​គេ​សង្ស័យថា​ជា​ទង្វើ​របស់​ក្រុម​សកម្មប្រយុទ្ធ​បំបែក​រដ្ឋ​។
​អនុប្រធាន​មន្ទី​ពេទ្យ Pattani Hospital លោក Arun Prasertsuk បានឱ្យដឹងថា មនុស្ស​យ៉ាងហោចណាស់​៦០​នាក់ បាន​រងរបួស ក្នុងនោះ​២០​នាក់​របួសធ្ងន់ ដោយសារតែ​ការវាយប្រហារ​បំផ្ទុះ​រថយន្ដ ដែល​បាន​បង្ក​ជាការ​ខូចខាត​សម្ភារៈ​មួយចំនួន​ផងដែរ​។ ភ្លាមៗ​ពុំទាន់​មាន​ក្រុម​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ​នៅឡើយ​ទេ ក៏ប៉ុន្តែ​ក្រុម​អាជ្ញាធរ​ថៃ សង្ស័យថា​វា​ជា​ស្នាដៃ​របស់​ក្រុម​ឧទ្ទាម​បំបែក​រដ្ឋ​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
​អំពើ​ហិ​ង្ស​រវាង​ក្រុម​ឧទ្ទាម​បំបែក​រដ្ឋ ជាមួយ​អាជ្ញាធរ​ថៃ នៅ​តំបន់​ភាគខាងត្បូង នៃ​ប្រទេស​ដូចជា ខេត្ត Yala, Pattani និង​ខេត្ត Narathiwat បាន​ផ្ដាច់​យកអាយុ​ជីវិត​មនុស្ស​ច្រើនជាង ៦,៥០០​នាក់ គិត​ចាប់តាំងពី​ឆ្នាំ​២០០៤​មក​៕

fn-2017-05-09-23-20-37-0