អាមេរិកតែងតាំងលោកស្រី Heather Wilson ជារដ្ឋមន្ត្រីទ័ពអាកាស
វ៉ាស៊ីនតោន៖អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោកស្រី Heather Wilson ត្រូវបានព្រឹទ្ធសភាអាមេរិកប្រកាសតែងតាំងជារដ្ឋមន្ត្រីគ្រប់គ្រងទ័ពអាកាសអាមេរិក ដែលចំណុះឲ្យក្រសួងការពាររបស់រដ្ឋបាលលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។
ការតែងតាំងនេះបានធ្វើឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតគាំទ្រលោកស្រី Heather Wilson ជារដ្ឋមន្ត្រីទ័ពអាកាសអាមេរិក ក្នុង សំឡេងគាំទ្រ ៧៦ទល់នឹង២២សំឡេង របស់ក្រុមព្រឹទ្ធសមាជិកមកពីគណបក្សប្រជាធិបតេយ្យ៕