សម្តេច ហ៊ុន សែន ព្រមាន​បក្សប្រឆាំងបើ​ញុះញង់​បង្ក​ហិង្សា​មុន និង​ក្រោយ​បោះឆ្នោត​ឆ្នាំ​២០១៧-២០១៨
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​ស្ថិតក្នុង​ឯកសណ្ឋាន​នាយទាហាន​ផុត​លេខ​ផ្កាយ​មាស​៥ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានធ្វើការ​ព្រមាន​ខ្លាំងៗ ទៅលើ​បក្សប្រឆាំង ប្រសិនបើ​ពូកគេ​នៅតែ​ធ្វើ​សកម្មភាព​និង​ញុះញង់​បង្ក​ហឹ​ង្សា​ដូច​កាល​បោះឆ្នោត​ឆ្នាំ​២០១៣ កន្លងទៅ​។ សម្តេច​បញ្ជាក់ថា បើ​ពួកគេ​នៅតែ​បន្តធ្វើ​សកម្មភាព​ខាងលើនេះ នៅមុន​និង​ក្រោយ​ការបោះឆ្នោត ឆ្នាំ​២០១៧-២០១៨ នោះ​ពួកគេ​និង​ប្រឈម​ការបង្ក្រាប​ដោយ​មិន​លើកឡែង​នោះឡើយ​។​
​សម្តេច ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ នៅក្នុង​ទិវា អតីតយុទ្ធជន​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៧ នេះ នៅ​កោះ​ពេជ្រ ខណដែល​ឱកាស​នោះ​សម្តេច​ក៏បាន​ផ្តល់ជូន​ថវិកា​២០​ម៉ឺន​រៀល​សម្រាប់​អតីតយុទ្ធជន​ផងដែរ​។​
​សម្តេច ហ៊ុន សែន បាន​ថ្លែងថា កាលពីមុន​និង​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ គណបក្សប្រឆាំង​បានធ្វើ​សកម្មភាព ញុះញង់​បង្ក​ហឹ​ង្សា ដូចជា​កាល​រារាំង​ការបោះឆ្នោត ការដុត​បំផ្លាញ​រថយន្ត​សមត្ថកិច្ច ការប្រមូលផ្តុំ​ធ្វើបាតុកម្ម​ហឹ​ង្សា រួមទាំង​សកម្មភាព​ជាច្រើន​ទៀត​ប្រឆាំង​រាជរដ្ឋាភិបាល​។ ប៉ុន្តែ​រាជរដ្ឋាភិបាល​បាន ខិតខំ​អត់ធ្មត់ ព្រោះតែ​ចង់​រក្សា​សុវត្ថិភាព សន្តិភាព រួមទាំង​ឆន្ទៈ​បង្រួបបង្រួម​ជាតិ​។​ប៉ុន្តែ​នៅមុន​និង​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៧ -២០១៨ ខាងមុខនេះ រាជរដ្ឋាភិបាល​និង​មិន​បណ្តា​យ​ឲ្យ​ក្រុម​បក្សប្រឆាំង​ធ្វើ​សកម្មភាព​បង្ក​ហឹ​ង្សា​ដូច​កាល​បោះឆ្នោត​ឆ្នាំ​២០១៣​នោះឡើយ​។ សម្តេច​បញ្ជាក់ថា នឹង​ប្រើ​កម្លាំងប្រដាប់អាវុធ ប​ង្រា​ប​សកម្មភាព​ទាំងអស់នោះ​។​
​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា រាល់​សកម្មភាព​របស់​បក្សប្រឆាំង​នាពេល​កន្លងមក​បានបង្ហាញ​យ៉ាងច្បាស់​ថា ពួកគេ​ចង់​បំផ្លាញ​នូវ​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​កម្ពុជា សំខាន់​បំផ្លាញ​សន្តិភាព​ដែល​យើងទាំងអស់គ្នា ខិតខំ​រកបាន​ដោយ​លំបាក​។​ដូច្នេះ​យើង​នឹងមិន​បណ្តា​យ​ឲ្យ​ពួកគេ​បន្តធ្វើ​សកម្មភាព​បែប​ញុះញង់​បង្ក​សង្គ្រាម បំផ្លាញ​សន្តិភាព​នោះឡើយ​។​
​យ៉ាងណាក៏ដោយ​សម្តេច​បា​ន​អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា និង​ឈ្នះឆ្នោត​នៅ​គ្រប់ការ​បោះឆ្នោត​ជា​រៀងរហូត​ទៅ ព្រោះថា ប្រជាពលរដ្ឋ​ភាគច្រើន​លើសលប់​នៅតែ​បន្ត​គាំទ្រ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយហេតុថា អ្វីៗ​ដែលមាន​នៅពេលនេះ រួមទាំង​សន្តិភាព​ផង​គឺជា​ស្នាដៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​៕

db805