រថយន្ត​២​តោន​កន្លះ​ក្រឡាប់​ស្លាប់​ម្នាក់ របួស​៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 February, 2015 ក+ ក-

​ត្បូងឃ្មុំ ៖ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ​នេះ មាន​រថយន្ត​ប្រភេទ​ហ៊ីយ៉ាន់ដាយ​២​តោន​កន្លះ មួយគ្រឿង​ពណ៌​ខៀវ បាន​ក្រឡាប់​នៅលើ​កំណាត់​ផ្លូវ​ទ្រី​ប​ក្រាល​គ្រួស​ក្រហម ស្ថិតនៅ​ភូមិ​ល្វា​ធំ ឃុំ​ល្ងៀង ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ម្នាក់ និង​របួស​៣​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​នគរបាល​ស្រុក​ត្បូងឃ្មុំ ឲ្យ​ដឹងថា អ្នក​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​ឈ្មោះ ផេង ទីណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ខ្នារ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ និង​អ្នករងរបួស​៣​នាក់​ទៀត​ដែល​រួម​ដំណើរ​ជាមួយ​មាន ១-​ឈ្មោះ ខន ករុណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ២-​ឈ្មោះ​សុខ យ៉​ខាយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​៣-​ឈ្មោះ សុខ ទី​ម៉ាច ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ទាំង​៣​នាក់​នៅ​ភូមិ​ល្ងៀង ឃុំ​ល្ងៀង ស្រុក​ត្បូងឃ្មុំ​។​

នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​បន្តថា មុនពេល​កើតហេតុ​រថយន្ត​នេះ​បាន​បើក​ចេញពី​លិច​មក​កើត​តាមផ្លូវ​ទ្រី​ប លុះ​មកដល់​ត្រង់​ភូមិ​ខាង​ល្វា​ធំ ក៏បាន​ប្រ​ឡាប់ បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

​នគរបាល​ជំនាញ​ចរាចរ​ស្រុក បាន​បញ្ជាក់ថា អ្នកបើកបរ បាន​ផឹកស្រា​ស្រវឹង​ហើយ​ឡើង​បើករថយន្ត​ចេញពី​ចាន់​ទូង ដើម្បី​ទៅ​ទិញ​ជ័រកៅស៊ូ​នៅ​ស្រុក​តំបែរ ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន ខណៈពេល​ដល់​ផ្លូ​កោង​យក​ចង្កូត​មិនទាន់​ទើប​ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់​ជិត ១០​ត្រឡប់​រង​ការខូចខាត​ជា​ដំណំ​។ ចំណែក​អ្នកជិះ​ជាមួយ​៣​នាក់​ទៀត​បាន​ផ្លោង​ខ្ទាត​ចេញពី​រថយន្ត សំណាងល្អ​គ្រាន់តែ​រងរបួស​ប៉ុណ្ណោះ​៕fpm

mk7mk6