ខ្យល់​កន្ត្រាក់បោក​រលំ​រោង​វេទិកា​ត្រៀម​សម្រាប់​ពិធី​ច្រត់ព្រះនង្គ័ល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 May, 2017 ក+ ក-

​ខេត្តព្រៃវែង​៖​ភ្លៀង​មួយ​មេ​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់​វាយ​បោកបក់​បណ្តាល​ឲ្យ​ដួលរលំ​វេទិកា និង​ស្តង់​ពិ​ពណ៌​សម្រាប់​ដាក់តាំង​បង្ហាញ​សមិទ្ធផល​របស់​ក្រសួង​-​ស្ថាប័ន​នានា​ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ដែល​ករណីនេះ​កើតឡើង​នា​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៧​។​
​គួរ​បញ្ជាក់ថា ពិធី​ច្រត់ព្រះនង្គ័ល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៧ នៅក្នុង​នៅក្នុង​សាកលវិទ្យាល័យ​ជាស៊ីម​កំចាយមារ ក្នុងស្រុក​កំចាយមារ ខេត្តព្រៃវែង ដោយមាន​ការយាង​ចូលរួម​ពី​ព្រះករុណា ព្រះបាទ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ហើយ​អភិបាល​ខេត្តព្រៃវែង លោក ជា សុ​មេធី និង​លោកស្រី នឹងត្រូវ​ឲ្យ​ធ្វើជា​ស្តេច​មាឃ និង​ព្រះ​មេ​ហួ​។​
​ទោះបីយ៉ាងណា​ក្រោយ​មាន​ហេតុការណ៍​នេះ កើតឡើង​គណៈកម្មាធិកា​រ​រៀបចំ​បុណ្យជាតិ បាន​ដឹកនាំ​កម្លាំង​ជួយ​អន្តរាកមន៍ និង​សាងសង់​វេទិកា​នេះ ជាថ្មី និង​បាន​ជួយ​រៀបចំ​សំភារៈ​ខូចខាត​មួយចំនួនទៀត ឲ្យ​វិល​ត្រឡប់មក​សភាពការណ៍​ធម្មតា​វិញ​៕

u3