រាជធានីភ្នំពេញ ៖ ស្ត្រីកូនខ្ចីទើប២ខែម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ទឹក ដែលហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅផ្ទះលេខI12 ផ្លូវ20k ក្រុម៨ ភូមិចំការឳឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ទូច ម៉ារី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបrនៅផ្ទះ មានប្តីឈ្មោះ ឃឹម សុខឃួន អាយុ៣៧ឆ្នាំ មុខរបrលក់បន្លែ និងមានកូនតូចៗ៤នាក់ស្រីម្នាក់ ទើបតែអាយុ២ខែ អ្នកទាំង២មានស្រុកកំណើតនៅភូមិព្រៃប៉ះ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល។
តាមប្រព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ស្ត្រីរងគ្រោះនៅផ្ទះតែ២នាក់ កូនតូចទើបសម្រាលបានអាយុ២ខែ ដោយប្តីចេញទៅខេត្តបាត់ដើម្បីទៅយកបន្លែលក់ ចំណែកកូនៗ៣នាក់ទៀតទៅរៀន។ លុះកូនច្បងចេញពីសាលារៀនវិញ មិនឃើញម្តាយមើលប្អូន ក៏ដើរចូលទៅក្នុងផ្ទះ ក៏តែស្រាប់តែឃើញម្តាយដេកផ្កាប់មុខធ្វើអោយរូបគេភ័យរត់ចេញមកក្រៅហៅអ្នកជិតខាងជួយ។ ប្រភពដដែលបន្តថា ភ្លាមនោះក៏នាំគ្នារត់ទៅមើលឃើញជនរងគ្រោះដេកបែបនេះក៏លើកផ្ងាររួចធ្វើចលនាប៉ះដូង តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗតែម្តង។
ក្រោយកើតហេតុបងប្អូនជនរងគ្រោះមកដល់ក៏នាំគ្នាឡើងទៅមើលក្នុងបន្ទប់ជនរងគ្រោះបានបាត់ទូដែកមួយទើបសង្ស័យថា ជាអំពើឃាតកម្ម។ ទោះជាយ៉ាងណាសមត្ថកិច្ចបានធ្វើកោសល្យវិច័យជុំវិញកន្លែងកើតហេតុ ដោយជំហ៊ានដំបូងសន្និដ្ឋានថា ជាករណីប្លន់រួចសម្លាប់៕