ហិង្សា​កើតចេញពី​ការផឹកស៊ី​ម្នាក់​ស្លាប់ និង​ម្នា​ក់ជាប់​ខ្នោះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 May, 2017 ក+ ក-

​ដោយ ៖ វិធិ​ន​
​ក្រចេះ ៖ បុរស​ម្នា​ក់បាន​ស្លាប់​ខណៈដែល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ក្រោយពី​មាន​អំពើហិង្សា​ក្នុង​វង់​ផឹកស៊ី ។ ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិ​ស្រែ​ត្រែង​២ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ កាលពី​រសៀល​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៧ ។​
​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ប្រហែលជា​ម៉ោង​១២​ថ្ងៃទី​១៤ ខែឧសភា ឈ្មោះ ចើស រី​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ទីលំនៅ​ភូមិ​ស្រែ​ត្រែង​២ ឃុំ​ក្បាលដំរី ស្រុក​សំបូរ និង​ប្អូនថ្លៃ​ឈ្មោះ ឆែ ដា និង​គ្នីគ្នា​បាននាំគ្នា​ផឹកស៊ី​នៅលើផ្ទះ​ឈ្មោះ ចើស​រី​ន (​ជនរងគ្រោះ​) ពេល​កំពុង​ផឹក ឈ្មោះ ឆែ ដា បាន​ចុះពីលើផ្ទះ​បាត់​មួយ​ស្ទុះ លុះ​នៅវេលា​ម៉ោង​ប្រហែល​១៤​ឈ្មោះ ឆែ ដា បាន​ឡើងមក​លើផ្ទះ​ផឹក​បន្តទៀត​។
​ពេលនោះ​ឈ្មោះ ចើស រី​ន បាន​ឡូឡា​និង​បោក​ចាន​នៅក្នុង​វង់ ផឹកស៊ី​ឈ្មោះ ឆែ ដា ក៏បាន​វាយ​ឈ្មោះ ចើស រី​ន មួយ​ដៃ​ចំ​សៀតផ្កា​ខាងស្ដាំ ។ ក្រោយពី​កើតមាន​ការ​វាយតប​គ្នា បងប្អូន​បាន​នាំ​ជនរងគ្រោះ​ទៅ​មន្ទី​ពេទ្យ ។ លុះដល់​ម៉ោង​១៥.00​នាទី ប្រជា​ការពារ​ភូមិ បាន​រាយការណ៍ មក​កំលាំង​នគរបាល​ប៉ុស្តិ៍​ក្បាលដំរី​ថា​ជនរងគ្រោះ​បាន​ស្លាប់ ។​
​ក្រោយពី​ទទួល​បានការ​ពត៌មាន​ខាងលើ​ភ្លាម កំលាំង​នគរបាល​ជំនាញ និង​កំលាំង​ប៉ុស្តិ៍​ក្បាលដំរី បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឆែ ដា តែម្ដង ។ បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ឆែ ដា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

18554776_1875831132655448_2018531168_n18516004_1875831125988782_1598627497_n18516106_1875831152655446_1999316413_n