រយៈពេលមួយ​សប្ដាហ៍​មាន​អ្នកញៀន​គ្រឿងញៀន​ទៅ​ទទួល​សេវា​សុខាភិបាល​៣០៩​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 May, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៧ ដែលជា​សប្តាហ៍​ទី​១​នោះ​មាន​អ្នកញៀន​គ្រឿងញៀន​ចំនួន ៣០៨​នាក់ បាន​ទៅ​ទទួល​សេវា​សុខាភិបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​មូលដ្ឋាន​សុខាភិបាល​នានា ក្នុងនោះ​មាន​ករណី​ថ្មី ២៤​នាក់ និង​ករណី​ចាស់ ២៨៥​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​ក្រសួងសុខាភិបាល​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ក្នុង​អ្នកញៀន​ថ្នាំ​ទាំង​៣០៩​នាក់​ខាងលើ មាន​អ្នកញៀន​ប្រភេទ​អំ​ហ្វេ​តា​មីន​ចំនួន ២១៧​នាក់​, ញៀន​ប្រភេទ​អាភៀន​ចំនួន ៩២​នាក់​។ ក្នុងនោះ​មាន​បុរស​២៩៧​នាក់ និង​ស្រី​១២​នាក់​។ ខាងក្រោម​នេះ ជាតា​រាង​ស្ថិតិ​អ្នកញៀន​គ្រឿងញៀន របស់​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត និង​ការបំពាន​គ្រឿងញៀន នៃ​ក្រសួងសុខាភិបាល​៖

health-ministry-office-coverfn-2017-05-16-08-30-56-0