រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​ជនពិការ​ស្លាប់​នៅ​ស្រុក​សំបូរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 May, 2017 ក+ ក-

​ក្រចេះ ​៖ ជនពិការ​ជើង​ម្ខាង​បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ ខណៈដែល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​និង​ក៏ត្រូវ​រថយន្ត​សាំ​យ៉ុង​បើក​បុក​ពេញទំហឹង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៧​។​
​លោក នួន សារិន អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​សាធារណៈ​ស្រុក​សំបូរ​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​រថយន្ត​សាំ​យ៉ុង​ដឹក​អ្នកដំណើ បើក​បុក​ជនពិការ​រហូត​ស្លាប់ នោះ បណ្តាលមកពី​កត្តា​ល្បឿន របស់​រថយន្ត​សាំ​យ៉ុង ខណៈដែល​បើក​វ៉ា​ចែង​រថយន្ត​មួយគ្រឿង ក៏​ជ្រុល​ទៅបុក​និង​បុរសរងគ្រោះ​ពិការ​ជើង ដែល​កំបុងតែ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​។​
​ជនរងគ្រោះ​ឈ្មោះ ប៉ោ ផង់ អាយុ​៥៩​ឆ្នាំ​ជា​ជនពិការ រស់នៅ​ចំណុចកើតហេតុ​ខាងលើ​បាន​រង​ការបុក​ពីរ​យន្ត​ពេញទំហឹង​បាក់​.​ក បែកក្បាល​ស្លាប់​នៅលើ​ចិញ្ចើម​ផ្លូវជាតិ​ទាំង​ស្ថិតក្នុង​សម្លៀកបំពាក់​យោធា​។​
​ចំនែកឯ​រថយន្ត​បង្កហេតុ ជា​ប្រភេទ​រថយន្ត​សាំ​យ៉ុង​ដឹក​អ្នកដំណើរ បន្ទាប់ពី​បាន​បុក​ត្រូវ​ជនរងគ្រោះ ក៏បាន​ជ្រុល​ទៅបុក​រថយន្ដ​មួយ​ផ្សេងទៀត​និង​បុក​តៀម​លក់​គ្រឿងទេស​នៅ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​ខូចខាត​ទៅមុខ​លែងរួច​។​
​យ៉ាងណា​បន្ទាប់ពី​បង្កហេតុ​ការណ៍​រួច អ្នកបើករថយន្ត​បានគេច​ខ្លួន បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ និង​ក៏​ត្រូវបាន​នគរបាល នាំមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ​ដើម្បី​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់​៕

18555154_1876304292608132_1338520644_n18492649_1876304312608130_2102846300_n 18516245_1876304325941462_1619022116_n 18516298_1876304295941465_521408088_n