ព្រឹកនេះគ.ជ.ប ធ្វើសន្និសីទសារព័ត៌មានបង្ហាញ និងធ្វើការសាកល្បងគុណភាពទឹកខ្មៅ
រាជធានីភ្នំពេញ ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក នឹងធ្វើសន្និសីទសារព័ត៌មានស្តីពីការបង្ហាញ និងធ្វើការសាកសល្បងគុណភាពទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ សន្និសីទសារព័ត៌មាននឹងធ្វើឡើង នៅវរលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភានេះ ស្ថិតនៅសាលប្រជុំក្រសួងមហាផ្ទៃ អាគារ S៕