រាជធានីភ្នំពេញ ៖ ប្រធានគណបក្សប្រឆាំង លោក កឹម សុខា បានថ្លែងប្រតិកម្មទៅនឹងការលើកឡើងរបស់មន្ត្រី CPP ដែលបានលើកឡើងអំពីការផ្ទុះសង្គ្រាម និងការវ៉ៃឲ្យបាក់ធ្មេញចំពោះអ្នកតវ៉ាលទ្ធផលបោះឆ្នោត។
លោក កឹម សុខា ថ្លែងថា ចំពោះការគំរាមវ៉ៃគណបក្សសង្គ្រោះជាតិ គឺលោកទុកឲ្យប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យចុះ ហើយបើពលរដ្ឋចូលចិត្តសង្គ្រាមបោះឲ្យអ្នកធ្វើសង្គ្រាមទៅ។
លោក កឹម សុខា ថែមទាំងបានអះអាងថា បើគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត នាពេលខាងមុខនេះ ពិតជាគ្មានសង្គ្រាមកើតឡើងនោះទេ។
ការថ្លែងរបស់លោកបានធ្វើឡើង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងកម្មវិធីសំណេះសំណាល រវាងថ្នាក់ដឹកនាំ និងបេក្ខជនស្ត្រី នៃគណបក្សសង្គ្រោះជាតិ ឈរឈ្មោះបោះឆ្នោតជ្រើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ដែលរៀបចំដោយចលនាស្ត្រីគណបក្សសង្គ្រោះជាតិ ៕