សមត្ថកិច្ច​នឹង​បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ចលនា​ខុសច្បាប់​របស់លោក សំ សេរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នឹង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ទៅ​តុលាការ នៅថ្ងៃនេះ ពាក់ព័ន្ធ​នឹង​ការធ្វើ​សន្និសីទ​សារព័ត៌​មាននិយាយ​ពី​បញ្ហានយោបាយ និង​ចលនា​ខុសច្បាប់ របស់លោក សំ សេរី ។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីនគរបាល ។​
​សូម​រំលឹកថា កាលពី​ព្រឹក​ម្សិលមិញ​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ ខណៈ​កំពុង​ធ្វើ​សន្និសីទ​សារព័ត៌មាន និយាយ​ពី​បញ្ហានយោបាយ និង​ពាក់ព័ន្ធ​ជាមួយ​ចលនា ខុសច្បាប់​របស់លោក សំ សេរី​ពី​ទីស្នាក់ការ​ឧ​ត្ត​ម​ស្នងការ អន្តរ​សាសន៍​ស្ថិត នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​
ជនសង្ស័យ​ទាំង​៣​នាក់​នោះ រួមមាន​៖ ទី​១,​ឈ្មោះ ឈុន សាវ៉ា​ក់​ខេត្ត ភេទ​ប្រុស ប្រធាន​អង្គការ​ខេមរៈ​ឥស្លាម និង​ជា​ប្រធាន​ឧ​ត្ត​ម​ស្នងការ​អន្តរ​សាសន៍​, ទី​២​ឈ្មោះ ធុ​យ វី ភេទ​ប្រុស តំណាង​រណសិរ្ស​រំដោះជាតិ​ខ្មែរ មកពី​ប្រទេស​ថៃ​, និង​ទី​៣​ឈ្មោះ សុ ភា​លីន ភេទ​ប្រុស ជា​សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ​៕

fn-2017-05-16-17-41-34-1