ស្ត្រី​ជាប់ឃុំ​១៦​នាក់​មានឱកាស​ស្នើ​លើកលែងទោស​ថ្ងៃ​សិទ្ធិនារី​៨​មិនា​ខាងមុខ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 February, 2015 ក+ ក-

​ភ្នំពេញ​៖​មាន​ស្ត្រី​ដែលមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុងការ​ស្នើ​លើកលែងទោស​ក្នុងឱកាស​ទិវា​សិ​ទិ្ធ​នារី ​៨​មិនា​ខាងមុខនេះ មាន​ចំនួន​១៦​នាក់ ក្នុងនោះ​១៥​នាក់​ជា​ស្រី្ត​មានកូន​តូចៗ​នៅ​ជាមួយ​ក្នុង​ពន្ធនាគារ និង​ស្ត្រី​កំពុងមាន​ផ្ទៃពោះ​ចំនួន​១​នាក់​។​

​អ្នកនាំពាក្យ​ក្រសួង​យុ​តិ្ត​ធម៌ លោក​គឹម ស​និ្ត​ភាព បាន​ប្រាប់​ឲ្យ​ដឹងថា ការសម្រេច​នេះ​ផ្តើមឡើង​នៅក្រោយ​កិច្ចប្រជុំ​ពិនិត្យមើល​ឯកសារ និង​លក្ខខណ្ឌ​នានា​ដើម្បី​ស្នើ​លើកលែងទោស​ដល់​ស្ត្រី​មានកូន​តូចៗ​នៅ​ជាមួយ និង​ស្ត្រី​កំពុងមាន​ផ្ទៃពោះ ក្រោម​អធិបតីភាព​រដ្ឋមន្ត្រីក្រសួង​យុ​តិ្ត​ធម៌ នៅ​ទីស្តីការក្រសួង នា​រសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៥​។​

​លោក​គឹម ស​និ្ត​ភាព បានបញ្ជាក់​បន្ថែមថា ក្រុមការងារ​នឹង​បន្ត​ពិនិត្យ​ឯកសារ និង​លក្ខខណ្ឌ​ផ្សេងៗ ដែល​អាច​នឹង​មានការ​ស្នើ​លើកលែងទោស​បន្ថែម​មុន​ឱកាស​ចូលឆ្នាំ​ខ្មែរ បើសិនជា ស្ត្រី​ទាំងនោះ​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​៕

mk10